logo
Header Logo
News Detail
thumbnail
ឯកឧត្តម អ៊ុំ ម៉ារ៉ា អញ្ជេីញដឹកនាំកិច្ចប្រជុំ គណៈកម្មការត្រួតពិនិត្យកិច្ចលទ្ធកម្មកម្រិតធំគម្រោងធ្វេីឱ្យប្រសេីរឡេីងនៃការគ្រប់គ្រង សំរាម សំណល់រឹង និងសំណល់ប្លាស្ទិក នៅប្រទេសកម្ពុជា
51
13-Dec-2024
National news
Link

ទីស្តីការក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការត្រួតពិនិត្យកិច្ចលទ្ធកម្មកម្រិតធំ ( Major PRC ) អញ្ជេីញដឹកនាំកិច្ចប្រជុំ គណៈកម្មការត្រួតពិនិត្យកិច្ចលទ្ធកម្មកម្រិតធំ គម្រោងធ្វេីឱ្យប្រសេីរឡេីងនៃការគ្រប់គ្រង សំរាម សំណល់រឹង និងសំណល់ប្លាស្ទិក នៅប្រទេសកម្ពុជា។


កិច្ចប្រជុំនេះរៀបចំដោយផ្ទាល់ផង និងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ Video zoom ផងដែរ ដោយមានការអញ្ជេីញចូលរួមពី ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងជានាយកគម្រោង ឯកឧត្តមប្រធាននាយកដ្ឋានមុខងារ និងធនធាន និងជាប្រធានគ្រប់គ្រងគម្រោង 

ព្រមទាំងមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមប្រព័ន្ធអនឡាញ និងសមាជិកដែលពាក់ព័ន្ធសរុបប្រមាណចំនួន១៥រូប។


កិច្ចប្រជុំមានការពិភាក្សាយ៉ាងផុសផុល និងបានផ្តល់ធាតុចូលសំខាន់ៗសម្រាប់គណៈកម្មាធិការពិនិត្យ និងពិចារណា។ជាចុងក្រោយ ឯកឧត្តមប្រធានគណៈកម្មាធិការ បានមានប្រសាសន៍ថ្លែងអំណរគុណដល់តំណាងក្រសួងស្ថាប័នទាំងអស់ ដែលអញ្ជើញចូលរួម ព្រមទាំងបានណែនាំឱ្យក្រុមការងារលទ្ធកម្មរៀបចំកែសម្រួលទៅតាមអនុសាសន៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយគ្នានេះ ឯកឧត្តមបានស្នើឱ្យក្រុមការងារ ត្រូវរៀបចំរបាយការណ៍នៃកិច្ចប្រជុំគណៈកម្មការត្រួតពិនិត្យកម្រិតធំផ្ញើជូនទៅកាន់ធនាគារពិភពលោកផងដែរ៕


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2024 © All rights reserved by the Ministry of Interior