

ទីស្តីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការដឹកនាំរួម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដាប់របាយការណ៍វឌ្ឍនភាព នៃការអនុវត្តផែនការ លេខ ០០៣ផក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការចុះពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន ព្រមទាំងថា្នក់ដឹកនាំ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាច្រើនរូបទៀតផងដែរ។
ឯកឧត្តម សន្តិបណ្ឌិត ក៏បានកោតសរសើរ និងជំរុញបន្ថែមទៀតឱ្យថ្នាក់ដឹកនាំ និងមន្រ្តីជំនាញទាំងអស់ បន្តតាមដាន ត្រួតពិនិត្យមើលវត្តមានស្នាក់នៅរបស់ជនបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា ធ្វើយ៉ាងណាឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត៕
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

























