

សៀមរាប ៖ នៅរសៀលថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំស្តីពីការពង្រឹងប្រសិទ្ធភាព នៃការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាព ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅសាលប្រជុំសាលាដំបូង និងអយ្យការអមសលាដំបូងខេត្ត ដោយមានការអញ្ជើញចូលរួមពី លោកព្រះរាជអាជ្ញារង លោកស្នងការរង ទទួលផែនការងារនគរបាលសណ្តាប់ធ្នាប់, លោកស្នងការរង ទទួលជំនួយដឹកនាំការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក, លោកនាយ-នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក, លោកនាយផ្នែកដោះស្រាយនីតិវិធី, លោកអធិការ-អធិការរងនគរបាលក្រុង-ស្រុកទាំង១៣ ដែលពាក់ព័ន្ធផងដែរ ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប







