

រាជធានីភ្នំពេញ៖ នៅរសៀល ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងពិភាក្សាលើការរៀបចំតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។
កិច្ចប្រជុំនេះ រៀបចំឡេីងក្នុងគោលបំណងពិនិត្យពិភាក្សាលេីការកំណត់សមត្ថកិច្ច នីតិវិធី លក្ខខណ្ឌនៃការប្រើប្រាស់ដី ការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់លើតំបន់១ និង តំបន់២ នៃរមណីយដ្ឋានអង្គរ ដែល កំណត់ដោយ ព្រះរាជក្រឹត្យលេខ ០០១/នស ស្តីពីការកំណត់ និងការចាត់ចែង គ្រប់គ្រងតំបន់សៀមរាបអង្គរ ចុះថ្ងៃទី២៨ ខែខុសភា ឆ្នាំ១៩៩៤។
ប្រភព៖ អគ្គនាយកដ្ឋានរដ្ឋបាល







