logo
Header Logo
News Detail
thumbnail
អភិបាលខេត្តតាកែវ៖ ការបំពាក់ឯកសណ្ឋាន ដល់យុវជនកាកបាទក្រហមជិត ២០០នាក់ ពិតជាបានបណ្ដុះស្មារតី និងឱ្យយុវជនស្គាល់ពីតម្លៃនៃការងារមនុស្សធម៌របស់កាកបាទក្រហម
52
13-May-2025
Sub-nation news
Link

ខេត្តតាកែវ៖ ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ និងជាអភិបាលខេត្ត បានមានប្រសាសន៍ថា ការបំពាក់ឯកសណ្ឋាន ដល់យុវជនកាកបាទក្រហមជិត ២០០នាក់ នាពេលនេះ វាពិតជាបានបណ្ដុះស្មារតី និងឱ្យយុវជនរបស់យើងស្គាល់ពីតម្លៃពិតនៃសកម្មភាពការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ។

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីបំពាក់ឯកសណ្ឋានដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជាខេត្តតាកែវចំនួន ១៩៦រូប នៅសាលប្រជុំរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង បានកោតសរសើរ និងលើកទឹកចិត្តចំពោះស្មារតីស្ម័គ្រចិត្តដ៏ថ្លៃថ្លារបស់យុវជនទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចមនុស្សធម៌ ជួយសម្រាលទុក្ខលំបាកដល់ជនងាយរងគ្រោះនៅតាមមូលដ្ឋាននានាក្នុងខេត្តតាកែវ។ ឯកឧត្តមបានចង្អុលបង្ហាញថា ឯកសណ្ឋានដែលត្រូវបានបំពាក់នាពេលនេះ មិនត្រឹមតែជាសម្លៀកបំពាក់ប៉ុណ្ណោះទេ ប៉ុន្តែជា "និមិត្តរូបនៃសេចក្តីថ្លៃថ្នូរ ភាពស្មោះត្រង់ និងការប្តេជ្ញាចិត្តចំពោះឧត្តមគតិមនុស្សធម៌" ដែលជាមូលដ្ឋានគ្រឹះនៃចលនាកាកបាទក្រហមកម្ពុជា។

ឯកឧត្តម បានបន្ថែមថា ការបណ្ដុះស្មារតីមនុស្សធម៌ដល់យុវជនតាំងពីក្មេង គឺជា "ការវិនិយោគដ៏សំខាន់សម្រាប់អនាគតសង្គម" ដោយពួកគេនឹងក្លាយជាពលរដ្ឋគំរូ ដែលពោរពេញដោយក្តីមេត្តាករុណា និងការទទួលខុសត្រូវចំពោះសង្គមជាតិ។

ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍ទៅកាន់ក្មួយៗយុវជនកាកបាទក្រហមថា៖ "ក្មួយៗគឺជាទំពាំងស្នងឫស្សីដ៏មានសក្តានុពលរបស់ប្រទេសជាតិ។ ការជ្រើសរើសចូលរួមក្នុងចលនាកាកបាទក្រហម គឺជាការចាប់ផ្តើមដ៏ល្អមួយក្នុងការកសាងខ្លួនឱ្យក្លាយជាមនុស្សដែលមានគុណតម្លៃ មានទឹកចិត្តសប្បុរស និងជាអ្នកដឹកនាំដ៏ល្អនាពេលអនាគត។ សូមក្មួយៗចងចាំថា ការជួយអ្នកដទៃ មិនត្រឹមតែជាកាតព្វកិច្ចទេ តែជាសេចក្តីសុខពិតប្រាកដក្នុងជីវិត។ ដូច្នេះ ចូរខិតខំសិក្សារៀនសូត្រ ពង្រឹងសមត្ថភាព និងបន្តចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ ដើម្បីជាកម្លាំងចលករដ៏សំខាន់ក្នុងការកសាងសង្គមជាតិយើងឱ្យកាន់តែរីកចម្រើន និងសុខសាន្ត" ។

តំណាងយុវជនកាកបាទក្រហម ដែលបានទទួលឯកសណ្ឋាន បានបង្ហាញយ៉ាងច្បាស់នូវការប្តេជ្ញាចិត្តដ៏មោះមុតក្នុងការបន្តបេសកកម្មដ៏ថ្លៃថ្នូនេះ និងរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដើម្បីសង្គមជាតិមួយដែលពោរពេញដោយក្តីស្រឡាញ់ និងការចេះជួយគ្នាទៅវិញទៅមក ៕


ប្រភព៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior