logo
Header Logo
News Detail
thumbnail
ឯកឧត្តម គួច ចំរើន អញ្ជើញបិទវគ្គបណ្តុះបណ្តាល ស្តីពីការលើកកម្ពស់ការចូលរួមរបស់យុវជន ក្នុងដំណើរការរៀបចំ កសាងផែនការអភិវឌ្ឍន៍កម្មវិធីវិនិយោគបីឆ្នាំរំកិល និងថវិការបស់រដ្ឋបាលឃុំ-សង្កាត់
185
04-Sep-2024
Sub-nation news
Link

ខេត្តកណ្តាល៖ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញ បិទវគ្គបណ្តុះបណ្តាល ស្តីពីការលើកកម្ពស់ការចូលរួមរបស់យុវជន ក្នុងដំណើរការរៀបចំ កសាងផែនការអភិវឌ្ឍន៍កម្មវិធីវិនិយោគបីឆ្នាំរំកិល និងថវិការបស់រដ្ឋបាលឃុំ-សង្កាត់។ ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសិក្ខាកាមទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការសិក្សារៀនសូត្រ ទទួលយកនូវបទពិសោធន៍ល្អៗពីគ្រូឧទ្ទេស ក្នុងសិក្ខាសាលាតាំងពីដើមរហូតដល់បញ្ចប់វគ្គដែលមានរយៈពេល ៦ថ្ងៃ។


ឯកឧត្តមអភិបាលខេត្ត លើកទឹកចិត្ត ដល់ឃុំ-សង្កាត់ត្រូវរៀបចំផែនការអភិវឌ្ឍន៍មូលដ្ឋានខ្លួន ឱ្យបានច្បាស់លាល់ ត្រូវមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តផែនការអភិវឌ្ឍន៍ ៣ឆ្នាំរំកិល ត្រូវចេះចាត់ចែងថវិកាទៅលើគម្រោង ដែលជាអាទិភាព ជាតំរូវការបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានខ្លួន ។


ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា រាល់ថវិកាដែលទទួលបានក្នុងការអភិវឌ្ឍមូលដ្ឋាន ត្រូវប្រើប្រាស់ឱ្យបានត្រឹមត្រូវច្បាស់លាស់ ជាពិសេសថវិកាសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ ត្រូវយកចិត្តទុកដាក់ខ្ពស់សាងសងឱ្យមានគុណ និងភាពសោភ័ណ្ឌភាព ជាពិសេសឃុំ-សង្កាត់ ត្រូវបង្កើនសមត្ថភាពរបស់ខ្លួនឱ្យបានខ្ពស់ជាប់ជាប្រចាំ ទាំងការដឹកនាំ ការងាររដ្ឋបាល និងការងារបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស។


ឯកឧត្តមអភិបាលខេត្ត បញ្ជាក់បន្ថែមថា វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ចំពោះការអភិវឌ្ឍនៅមូលដ្ឋាន គឺសំខាន់បំផុតទាមទាឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសយុវជន ពីព្រោះអាចជួយឱ្យក្រុមប្រឹក្សាឃុំ-សង្កាត់ ទទួលបានធាតុចូល តាមរយៈចំណេះដឹងថ្មីៗ ដែលទទួលបានពីក្រុមយុវជន ធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្តយ៉ាងរឹងមាំ មកលើក្រុមប្រឹក្សាឃុំ-សង្កាត់ តាមរយៈការចូលរួមធ្វើសេចក្តីសម្រេចចិត្ត ក្នុងកិច្ចអភិវឌ្ឍន៍មូលដ្ឋាន បានបង្កើននូវភាពស្និទ្ធស្នាល និងមានទំនាក់ទំនងល្អរវាងគ្នានិងគ្នា អាចឆ្លើយតបទៅនឹងសេចក្តីត្រូវការយ៉ាងពិតប្រាកដ នៅមូលដ្ឋានរបស់ខ្លួន។


សូមបញ្ជាក់ថា លទ្ធផលក្នុងវគ្គបណ្ដុះបណ្ដាលនេះ ផ្អែកតាមការបូកពិន្ទុលើការធ្វើតេស្តមុនវគ្គ (Post Test) គឺពិន្ទុទទួលបានកម្រិតខ្ពស់ចាប់ពី៨០ដល់១០០ពិន្ទុ មានចំនួន ១៨% ពិន្ទុកម្រិតមធ្យមពី ៥០ដល់៧០ពិន្ទុ មានចំនួន៦៦% និងពិន្ទុខ្សោយ ឬធ្លាក់មធ្យមភាព មានចំនួន១៦%។ រីឯលទ្ធផលនៃការធ្វើតេស្តក្រោយវគ្គ (Pre Test) គឺពិន្ទុដែលទទួលបានកម្រិតខ្ពស់ចាប់ពី៨០ដល់១០០ពិន្ទុ មានចំនួន ៥៤.៤% ពិន្ទុកម្រិតមធ្យមពី ៥០ដល់៧០ពិន្ទុ មានចំនួន៣៩.៦% និងពិន្ទុខ្សោយ ឬធ្លាក់មធ្យមភាព មានចំនួន៦% បានបង្ហាញ់ឱ្យឃើញថា សមត្ថភាពរបស់សិក្ខាកាម មានការកើនឡើងយ៉ាងពិតប្រាកដ។


ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior