ពោធិ៍សាត់៖ នៅព្រឹកថ្ងៃសុក្រទី១៣ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំអាគារអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានប្រជុំការងារឆ្លងរបាយការណ៍ ផែនការសកម្មភាព សម្រាប់ឆ្នាំ២០២៥ និងការអនុវត្ត ផែនការយុទ្ធសាស្ត្រ រយៈពេល ៥ឆ្នាំ (២០២៤-២០២៨) លើចក្ខុវិស័យ ជនគ្រប់រូបទទួលសេចក្តីសុខក្សេមក្សាន្ត គ្មានការព្រួយបារម្ភ អំពីបញ្ហាសន្តិសុខ សុវត្ថិភាព និងមានការប្រាស្រ័យទាក់ទងជិតស្និទ្ធ ប្រកបដោយភាពជឿទុកចិត្តចំពោះនគរបាលជាតិ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា ស្នងការរង ផែនការងារសេនាធិការ តំណាងខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ស្នងការរងផែនការងារជំនាញ លោកនាយ នាយរងការិយាល័យ និងមន្ត្រីទទួលការងាររដ្ឋបាល មកពីផែនការងារជំនាញទាំង១៣ និងលោកអធិការរងទទួលបន្ទុកការងារសេនាធិការ មកពីអធិការដ្ឋាននគរបាលក្រុង.ស្រុកទាំង៧ ចូលរួមផងដែរ ។
ក្រោយពីបានស្តាប់នូវការធ្វើបទបង្ហាញ ស្តីពីផែនការសកម្មភាព របស់លោកវរសេនីយ៍ឯក ប៉ូ វណ្ណារ៉ូ នាយការិយាល័យសរុប វិភាគលោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា ក៏មានប្រសាសន៍ បញ្ជាក់បន្ថែមលើចំណុចយុទ្ធសាស្ត្រ សម្រាប់អនុវត្ត ដើម្បីសម្រេចបាននូវចក្ខុវិស័យ កងកម្លាំងនគរបាល ត្រូវកំណត់ការប្រតិបត្តិ និងប្រកាន់ភ្ជាប់នូវគុណតម្លៃ គុណធម៌ សុច្ចរិតភាព និងស្មោះត្រង់ មានសីលធម៌ គោរពសិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូរ សុភាពរាបសារ មានវិជ្ជាជីវៈ ទទួលខុសត្រូវ យុត្តិធម៌ ពង្រឹងប្រសិទ្ធភាពការងារ និងគោរពវិន័យ ក្នុងគោលបំណង រក្សាការពារ ឱ្យបានដាច់ខាត នូវខឿន សន្តិសុខជាតិបូរណភាពទឹកដីធានាបានកម្រិតខ្ពស់នូវស្ថេរភាពសន្តិសុខសុវត្ថិភាពសង្គមលើកកម្ពស់សណ្តាប់ធ្នាប់សាធារណៈ ឲ្យបានល្អប្រសើរ ស្របតាមការរីកចម្រើនរបស់សង្គម លទ្ធភាពនិងសមត្ថភាពជំនាញគ្រប់ផ្នែក ត្រូវបានអភិវឌ្ឍន៍ ស្របតាមការវិវត្តនៃសភាពការណ៍កងកម្លាំងនគរបាលត្រូវអនុវត្តបំពេញតួនាទីភារកិច្ច ប្រកបដោយ គុណធម៌ សីលធម៌ និងវិជ្ជាជីវៈខ្ពស់។
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់