logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តព្រៃវែង រៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសាលាបឋមសិក្សា ហ៊ុន សែន កំចាយមារនៃមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ
266
16-Jan-2025
Sub-nation news
Link

ព្រៃវែង៖ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសាលាបឋមសិក្សា ហ៊ុន សែន កំចាយមារនៃមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ ដោយមានការអញ្ជើញចូលរួម ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត ព្រមទាំង ប្រជាពលរដ្ឋ សិស្សានុសិស្ស យ៉ាងច្រើនកុះករ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។


មានប្រសាសន៍នៅក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកកម្ពស់ និងអភិវឌ្ឍវិស័យអប់រំឱ្យកាន់តែ ប្រសើរឡើង ដោយបានកសាងសាលារៀនជាច្រើនឱ្យទៅជិតកូនចៅប្រជាពលរដ្ឋនៅ មូលដ្ឋាន សំដៅកាត់បន្ថយគម្លាតនៃការអប់រំ និងចំណេះដឹងរវាងជនបទ និងទីក្រុង។ ហេតុដូច្នេះ សម្តេចក្រឡាហោម ក៏បានផ្តួចផ្តើមគំនិតបង្កើតមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ សម្រាប់ដើរ តួនាទីកាន់តែសំខាន់ទៀតក្នុងការផ្តល់ឱកាស និងសេវាកម្ម អប់រំ សម្រាប់បំពេញតម្រូវការនៃធនធានមនុស្សនៅមូលដ្ឋាន និងប្រទេសជាតិ ដើម្បី ឆ្លើយតបទៅនឹងគោលនយោបាយ «រៀនពេញមួយជីវិត» របស់រាជរដ្ឋាភិបាលកម្ពុជា។


ឆ្លៀតក្នុងឱកាសនេះដែរ ក្នុងនាមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងក្នុងនាម សម្តេចផ្ទាល់ សម្តេចសូមថ្លែងអំណរគុណយ៉ាងស្មោះដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួង អប់រំ យុវជន និងកីឡា និងរដ្ឋបាលខេត្តព្រៃវែង ចំពោះកិច្ចខិតខំប្រឹងប្រែង និងការ យកចិត្តទុកដាក់ ក្នុងការដាក់ចេញនូវផែនការ គោលនយោបាយ និងកម្មវិធីកំណែ ទម្រង់នានា និងជួយបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងធ្វើឱ្យសាលាមត្តេយ្យសិក្សា បឋមសិក្សា, វិទ្យាល័យ និងសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ នៃមជ្ឈមណ្ឌល អប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ បានដំណើរការបណ្តុះបណ្តាល សិស្សានុសិស្ស-និស្សិត តាំងពីពេលកកើតដំបូងរហូតមកដល់សព្វថ្ងៃនេះ។


សម្តេចក្រឡាហោម សូមផ្តាំផ្ញើ ដល់រដ្ឋបាលខេត្ត មន្ទីរអប់រំ យុវជន និងកីឡា រដ្ឋបាលស្រុក ត្រូវបន្តចូលរួមគាំទ្រ និងសម្របសម្រួលទាំងរដ្ឋបាល និងបច្ចេកទេសដល់ដំណើរការរៀន និងបង្រៀននៅ គ្រប់គ្រឹះស្ថានសិក្សាសាធារណៈទាំងក្នុងខេត្ត និងស្រុករបស់ខ្លួន។ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំទាំងអស់ ត្រូវយកចិត្ត ទុកដាក់បន្ថែមទៀតលើការគ្រប់គ្រងសាលារៀន ជាពិសេសការជួយទំនុកបម្រុង និង ការផ្តល់ឱកាសដល់កុមារ ជួបការលំបាក និងងាយរងគ្រោះបានចូលរៀន និងបន្តរៀន ជួយសិស្សរៀនយឺតឱ្យទទួលបាននូវការសិក្សាកាន់តែប្រសើរ។ ក្នុងនាមជាអ្នកផ្តល់ សេវាអប់រំ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ត្រូវតែ បន្តអភិវឌ្ឍសមត្ថភាពជាប់ជា ប្រចាំ តាមរយៈការចូលរួមសិក្ខាសាលា វគ្គបំប៉ននានា ដូចជា វគ្គបំប៉នស្តីពីការអនុវត្ត កញ្ចប់សម្ភារអំណាន និងគណិតវិទ្យាថ្នាក់ដំបូង និងការគ្រប់គ្រងសាលារៀន ជាដើម។ ជាមួយគ្នានេះ ឆ្លើយតបនឹងការវិវត្តិបច្ចេកវិទ្យាព័ត៌មាន ដើម្បីបម្រើការបង្រៀន និង រៀន និងការងាររដ្ឋបាលឱ្យកាន់តែល្អប្រសើរ ព្រមទាំងសមត្ថភាពភាសាបរទេស ជាពិសេស ភាសាអង់គ្លេស។ សូមខិតខំគោរពប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួននូវស្តង់ដាវិជ្ជាជីវៈ គ្រូបង្រៀន ដែលរួមមាន៖ ១) ចំណេះដឹងវិជ្ជាជីវៈ, ២) ការប្រតិបត្តិវិជ្ជាជីវៈ, ៣) ការ សិក្សាវិជ្ជាជីវៈ និង ៤) សីលធម៌វិជ្ជាជីវៈ។


ឯកឧត្តមបណ្ឌិត សិត ខន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិ ជាស៊ីមកំចាយមារ បានឲ្យដឹងថា អគារសាលាបឋមសិក្សា ហ៊ុន សែន កំចាយមារ ដែលនឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវ ការ នាថ្ងៃនេះ ដែលត្រូវបានសាងសង់ឡើងក្នុងគម្រោងមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ ក្រោមការផ្តួចផ្តើមគំនិតរបស់ សម្តេចក្រឡាហោម ស ខេង ដោយមានការ គាំទ្ររបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលត្រូវបានបង្កើតឡើងជាគម្រោងលើកទី១នៅកម្ពុជា តាមសេចក្តីសម្រេចលេខ ៥៧ សសរ របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ កន្លងទៅនេះ។ មជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ មានគោលដៅក្លាយជា មជ្ឈមណ្ឌលគំរូមួយនៅកម្ពុជាក្នុងការផ្តល់សេវាកម្មអប់រំ និងបណ្តុះបណ្តាលគ្រប់កម្រិតសិក្សា និងពហុជំនាញ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល សម្រាប់ផលិតធនធានមនុស្សឱ្យមាន សមត្ថភាពបម្រើឱ្យការអភិវឌ្ឍមូលដ្ឋាន និង តំបន់៕


ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior