logo
Header Logo
News Detail
thumbnail
អភិបាលខេត្តកំពង់ចាម អះអាងថា៖ រយៈពេល ៦ខែក្រោយ ប្រជាពលរដ្ឋនៅឃុំព្រែកដំបូក ស្រុកស្រីសន្ធរ នឹងទទួលបានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ស្របតាមស្តង់ដាបច្ចេកទេស
70
30-May-2025
Sub-nation news
Link

ខេត្តកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា រយៈពេល៦ខែទៀត ប្រជាពលរដ្ឋរស់នៅឃុំព្រែកដំបូក ស្រុកស្រីសន្ធរ នឹងមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ស្របតាមស្តង់ដាបច្ចេកទេស ខណៈក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតកំពុងមមាញឹកក្នុងការដំឡើងបណ្តាញប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីបន្ថែម​ ដេីម្បីឱ្យមានសម្ពាធទឹកខ្លាំងជាងមុន ដែលបច្ចុប្បន្នសម្រេចបានប្រមាណជា​ ៩ភូមិ/៩ភូមិស្មេីនឹង​ ១០០%​ ហើយ​ នៅតែការងារជួសជុលបណ្តាញដែលមានបញ្ហា​ បន្ថែមបណ្តាញថ្មីតិចតួចតាមជាស្តែងតែប៉ុណ្ណោះ​ ។


ថ្លែងបែបនេះនាឱកាសឯកឧត្តម អញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយវិវាទដីធ្លី និងបញ្ហាផ្សេងៗ នៅសាលាស្រុកស្រីសន្ធរ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ។នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា ដោយសារពេលកន្លងមកប្រជាពលរដ្ឋមានការត្អូញត្អែរពីផលលំបាកក្នុងការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ឯកឧត្តមក៏បានរាយការណ៍ទៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងក៏បានចាត់ឱ្យមន្ត្រីជំនាញ សហការជាមួយមន្ទីរឧស្សាហកម្មខេត្តកំពង់ចាមដែលមានតួនាទីគ្រប់គ្រងសេវាករទឹកស្អាត ឱ្យពិនិត្យមើលករណីខ្វះខាត់ទឹកស្អាតប្រើប្រាស់នៅក្នុងឃុំព្រែកដំបូក ក៏សង្កេតឃើញថាមានបញ្ហាបច្ចេកដែលនាំការផ្គត់ផ្គង់ទឹកមិនគ្រប់គ្រាន់ ។


ស្របពេលនោះក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក៏បានណែនាំឱ្យសេវាករទឹកស្អាត រៀបចំបណ្ដាញចែកចាយផ្គត់ផ្គង់ទឹកថ្មីបន្ថែម ដែលបច្ចុប្បន្នសម្រេចបាន​ ៩ភូមិ​ ​/៩​ ភូមិ​ ស្មេីនឹង​ ១០០​ %​ ហើយ នៅតែការ​ងារ​ជួសជុលបណ្តាញខូចខាតតែប៉ុណ្ណោះ​។ ឯកឧត្តមបន្តថា ទន្ទឹមនឹងនេះដែរ​ សេវាករទឹកស្អាតកំពុងសិក្សាផ្លាស់ប្តូរប្រព័ន្ធបណ្តាញខែ្សភ្លេីងប្រវែង​ ២,៥០០​ ម​ (រយ:ពេល​ ៦​ ខែ​ )​ និងសិក្សាពង្រីកអាងស្តុកទឹកស្អាតបន្ថែមទៀត​ ដេីម្បីត្រៀមនៅពេលបន្ទុកប្រេីប្រាស់ខ្លាំង​ ដោប្រេី​ (រយ:ពេល​ ៥​ ខែ)​ បន្ទាប់មកជម្រុញឱ្យប្រជាពលរដ្ឋនៅក្នុងភូមិអំពិលចំនួន​ ១៣២ខ្នងផ្ទះ​/៣៨៧​ ខ្នងផ្ទះស្មេីនឹង​ ៣៤.១០%​ ងៀកមក​ប្រេីប្រាស់ទឹកស្អាតវិញ។


ឯកឧត្តមអភិបាលបានបញ្ជាក់បន្ថែមថា​ បច្ចុប្បន្ន​ នៅតាមភូមិមាខ្នងផ្ទះបានប្រេីប្រាស់ទឹកស្អាតចាប់ពី​ ៧០%​ ឡេីងទៅបេីគិតនៅ​ក្នុង​ឃុំព្រែកដំបូកទាំងមូលចំនួនខ្នងផ្ទះ(តំណ)​ដែលបានប្រេីប្រាស់ទឹកស្អាត​ ១,៨៦១%/២,៣៦៣​ ខ្នងផ្ទះស្មេីនឹង​ ៧៨.៧៥%​ ។ ដូច្នេះនៅសល់​ ៥០២​ ខ្នងផ្ទះ​ ស្មេីនឹង​ ២១.២៤%​ទៀតនៅប្រេីប្រាស់ប្រភពទឹកទន្លេខ្ពប​ ទឹកអណ្តូង​ ទឹកស្រះ ទឹកព្រែក​ និងទឹកភ្លៀង​ ដោយមិនបានឆ្លងកាត់ប្រព័ន្ធប្រព្រឹត្តកម្មសម្អាតទឹក​ និងការត្រួតពិនិត្យគុណភាពទឹកឡេីយ​៕


ប្រភព៖រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior