

នៅរសៀលថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំលើដំណើរការគ្រប់គ្រងវគ្គបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមឧត្តមសេនីយ៍ឯក អនុប្រធានបណ្ឌិត្យសភា ឧត្តមសេនីយ៍ទោ បណ្ឌិត ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ ប្រធានមន្ទីរចាត់ការ ប្រធាន នាយកអង្គភាពចំណុះ និងមន្ត្រីពាក់ព័ន្ធមួយចំនួន នាសាលប្រជុំ-ព្រះគណេស(អគារប្រពៃណី ក-A)នៃបណ្ឌិត្យសភានគរបាលកម្ពុជា។
កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីតាមដានការអនុវត្តនិងណែនាំដល់អង្គភាពដែលគ្រប់គ្រងថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាលលើការងារបណ្តុះបណ្តាល ការហ្វឹកហាត់ ការចុះកម្មសិក្សា និងការប្រឡង ឱ្យមានប្រសិទ្ធភាព ស្របតាមផែនការដែលបានកំណត់។
ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា









