ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុច សុខុន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានអង្គប្រជុំគណៈកម្មាធិការការពារ សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងទីស្តីការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែ ស្តីពីការពង្រឹងថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ នៅក្នុងទីស្តីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ កងកម្លាំង និង សន្តិសុខសណ្តាប់ធ្នាប់ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថាកិច្ចប្រជុំនេះគឺធ្វើឡើងដើម្បីពិភាក្សាគ្នា រកចំណុចចន្លោះប្រហោងចំណុចប្រឈម តាមអង្គភាពនីមួយៗ និងយកចំណុចដែលខ្វះខាត ដើម្បីយកមកដោះស្រាយ និងធ្វើឱ្យមានសុវត្ថិភាពនៅក្នុងទីស្តីការក្រសួងមហាផ្ទៃ។
ជាចុងបញ្ចប់ឯកឧត្តមបានស្នើសុំ និងណែនាំដល់មន្ត្រីគ្រប់អង្គភាពដែលពាក់ព័ន្ធទាំងអស់ ត្រូវបន្តព្យាយាមពង្រឹងនិងអនុវត្តន៍ការងារឡើងវិញដោយយកចិត្តទុកដាក់លើការពិនិត្យលើច្រកចេញ-ចូលក្នុងទីស្តីការក្រសួង។ ឯកឧត្តមបានបន្ថែមទៀតថាចំពោះការហ្វឹកហាត់ ត្រូវពង្រឹងអោយបានរឹងមាំ និងគោរពពេលវេលាអោយបានច្បាស់លាស់៕
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ