logo
Header Logo
News Detail
thumbnail
ឯកឧត្តម ឆេង វឌ្ឍនៈ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងយុទ្ធសាស្ត្រស្តីពីការបញ្រ្ជាបសមភាពយេនឌ័រ បរិយាបន្ន និង សមធម៌សង្គម ក្នុងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី ២ (២០២១-២០៣០)
111
08-Dec-2025
National news
Link

រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ទី៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឆេង វឌ្ឍនៈ អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងយុទ្ធសាស្ត្រស្តីពីការបញ្ជ្រាបសមភាពយេនឌ័រ បរិយាបន្ន និង សមធម៌សង្គម ក្នុងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) និងមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្កការសង្គមស៊ីវិល និងរដ្ឋបាលថ្នាក់ក្រោមជាតិ សរុបមានចំនួន ៦៥រូប ក្នុងនោះមានស្រីចំនួន ៤២រូប។

សិក្ខាសាលាពិគ្រោះយោបល់នេះ មានគោលបំណង ដើម្បីពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលបន្ថែមក្នុងការរៀបចំកែសម្រួលបញ្ចប់សេចក្តីព្រាងយុទ្ធសាស្រ្តបញ្ជ្រាសមភាពយេនឌ័រ បរិយាបន្ន និងសមធម៌សង្គមក្នុងកម្មវិធីជាតិ ដំណាក់កាលទី២ (២០២១-២០៣០)។ យុទ្ធសាស្ត្រនេះ រៀបចំឡើងក្នុងគោលដៅដើម្បីបំពេញបន្ថែមទៅលើសមិទ្ធផលរំពឹងទុក លទ្ធផលរំពឹងនានានៃការបញ្ជ្រាបយេនឌ័រ បរិយាបន្ន និងសមធម៌សង្គម ទៅក្នុងកម្មវិធីជាតិ ដំណាក់កាលទី១ (២០១០-២០២០) និងបានពង្រីកវិសាលភាពគ្របដណ្តប់ទៅលើបញ្ហា និងតម្រូវការនានារបស់ក្រុមបរិយាបន្ន មានដូចជា ស្ត្រី កុមារ យុវជន ចាស់ជរា ជនក្រីក្រ ជនជាតិដើមភាគតិច ជនមានពិការភាព ក្រុមស្រលាញ់ភេទដូចគ្នា ជាដើម និងត្រូវបានយកទៅបញ្រ្ជាបទៅគ្រប់ សមាសភាគទាំង៥ នៃកម្មវិធីជាតិ ដំណាក់កាលទី២(២០២១-២០៣០)។ 

ឯកឧត្តមបានបន្ថែមទៀតថា ការរៀបចំកែសម្រួលបញ្ចប់សេចក្តីព្រាងយុទ្ធសាស្ត្រនេះ តម្រូវឱ្យមានការជួបពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូរអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងក្រុមបរិយាបន្ននៅក្នុងសហគមន៍ ដើម្បីសិក្សាឱ្យស៊ីជម្រៅអំពីបញ្ហាប្រឈម តម្រូវការ និងបញ្ហាអាទិភាពនៃការលើកកម្ពស់សមភាពយេនឌ័របរិយាបន្ន និងសមធម៌សង្គម ។ ជាមួយគ្នានេះ ឯកឧត្តមបានគូសបញ្ជាក់យ៉ាងច្បាស់ថា ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិនឹងអាចដំណើរការកាន់តែមានប្រសិទ្ធភាពខ្ពស់ និងនិរន្តរភាព លុះត្រាតែមានការយកចិត្តទុកដាក់ រៀបចំ និងអនុវត្តសកម្មភាពអាទិភាពតាមសមាសភាពនីមួយៗប្រកបដោយប្រទាក់ក្រឡា និងស៊ីសង្វាក់គ្នាជាមួយកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ កម្មវិធីកំណែទម្រង់ច្បាប់ ប្រព័ន្ធយុត្តិធម៌ និងតុលាការ និងកំណែទម្រង់តាមវិស័យពាក់ព័ន្ធនានា ព្រមទាំងកំណត់អំពីកិច្ចការអន្តរវិស័យនានា រួមមាន ការកាត់បន្ថយភាពងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុ ហានិភ័យ នៃគ្រោះមហន្តរាយ ជំងឺឆ្លងកាចសាហាវនានា និងជាពិសេស គឺការលើកកម្ពស់សមភាពយេនឌ័រ បរិយាបន្ន និង  សមធម៌សង្គម និងការពង្រឹងភាពអង់អាចដល់ស្ត្រី ដែលជាគោលបំណងដ៏សំខាន់មួយនៃកម្មវិធីជាតិ ដំណាក់កាលទី២ ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហានេះរួមគ្នា ទាំងកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior