logo
Header Logo
News Detail
thumbnail
លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជេីញចូលរួមក្នុងពិធីប្រកាសទទួលស្គាល់ខេត្តប៉ៃលិនជាខេត្តទី១៦ដែលទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល
248
18-Feb-2025
Sub-nation news
Link

ប៉ៃលិន៖ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិនបានអញ្ជេីញចូលរួមក្នុងពិធីប្រកាសទទួលស្គាល់ខេត្តប៉ៃលិនជាខេត្តទី១៦ ដែលទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅទីធ្លាស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានអ្នកចូលរួមសរុបប្រមាណចំនួន១,៤៣០នាក់។


លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិនបានធ្វើរបាយការណ៍ថា នៅទូទាំងខេត្តប៉ៃលិន មានខ្នងផ្ទះសរុប១៨ ១១៣ខ្នងផ្ទះ ចំនួនភូមិមានបណ្តាញទឹកស្អាតគ្របដណ្តប់មានចំនួន៧៤ភូមិ ស្មើនឹង ៧៩,៥%, ចំនួនខ្នងផ្ទះប្រើប្រាស់បង្គន់សរុប១៨១១៣ខ្នងផ្ទះ ស្មើនឹង ១០០% ក្នុងនោះមាន ខ្នងផ្ទះប្រើប្រាស់បង្គន់ផ្ទាល់ខ្លួនសរុប ១៧ ១៤៤ខ្នងផ្ទះ ស្មើនឹង ៩៥% និងខ្នងផ្ទះប្រើបង្គន់រួមសរុប ៩៦៩ខ្នងផ្ទះ ស្មើនឹង ៥%, ស្ថានភាពក្រុង-ស្រុក, ឃុំ-សង្កាត់ និងភូមិ ដែលសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលសរុប ២ក្រុង-ស្រុក ស្មើនឹង ១០០% ឃុំ សង្កាត់ទាំង០៨ទទួលបាន ODF ស្មើនឹង ១០០% និងក្នុងចំណោម ៩៣ ភូមិ មានភូមិចំនួន ៦០ ជាភូមិ ODF ស្មើនឹង ៦១% និង ៣៨ភូមិ ជាភូមិ ODF Plus ស្មើនឹង ៣៩%។


លោកជំទាវបណ្ឌិតអភិបាលខេត្តក៏បានមានប្រសាសន៍លើកឡើងអំពីការអភិវឌ្ឍនានាក្នុងខេត្តប៉ៃលិនលើវិស័យអភិវឌ្ឍន៍ជនបទដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទការផ្តល់ជូនការងារ មុខរបរអាជីវកម្មការផ្គត់ផ្គង់ទឹកស្អាតអប់រំសុខភាព និងអនាម័យក្នុងការលើកកម្ពស់សុខភាពអនាម័យសាធារណៈ ដើម្បីឈានទៅសម្រេចបាននូវទស្សនវិស័យរបស់រាជរដ្ឋាភិបាលនិងសូមថ្លែងការកោតសរសើដល់អង្គការដៃគូអភិវឌ្ឍន៍នានា ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីគាំទ្រខេត្តប៉ៃលិនជាខេត្តគោលដៅអភិវឌ្ឍន៍លើការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ ដែលជាផ្នែកដ៏សំខាន់ធ្វើឱ្យខេត្ត ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនៅថ្ងៃនេះ។


ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍សម្ដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននិងសមិទ្ធផលនានាដែលខេត្តប៉ៃលិនសម្រេចបាននាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សេដ្ឋកិច្ចសង្គមកិច្ចនិងវប្បធម៌ ជាពិសេសការផ្លាស់ប្តូរកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើងនិងការកែលម្អលក្ខខណ្ឌនៃការរស់នៅតាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យជាក់ស្ដែងការសម្រេចនូវការបញ្ចប់បន្ទោបង់ពាសវាលពាសកាលនៅទូទាំងខេត្តនាពេលនេះ ព្រមទាំងបានអំពាវនាវដល់រដ្ឋបាលខេត្តនិងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តការចូលរួមលើការផ្គត់ផ្គង់ទឹកនិងអនាម័យជនបទ ជាពិសេសគឺការរិះរកយន្តការរក្សានិរន្តរភាពខេត្ត ODF និងជំរុញការងារទៅសម្រេច ODF Plus។

ឯកឧត្តមរដ្ឋមន្រ្ដីបានមានប្រសាសន៍បន្ថែមទៀតថា៖ សមិទ្ធផលដែលសម្រេចបានក្នុងខេត្តនិងអង្គពិធីដ៏អធិកអធមនាពេលនេះ អាចប្រព្រឹត្តទៅបានគឺដោយសារគុណបំណាច់នៃ «សុខសន្តិភាព» ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាពស្ថាបនិកមគ្គទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះនិងសន្ដិភាព ដែលនាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញទូទាំងប្រទេស និងក្រោមការបន្តវេនដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឯកឧត្តម ឆាយ ឫទ្ធិសែន បានមានប្រសាសន៍បញ្ជាក់ថា៖ ក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹកការសំអាតនិងអនាម័យជនបទ ដែលសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាតនិងអនាម័យទូទាំងប្រទេសប្រមាណ ៨៨,៨០% ក្នុងនោះអត្រាគ្របដណ្តប់ទឹក៨៦,០៩% និងអនាម័យ ៩១,៤៧% ហើយបានកំណត់ថានៅឆ្នាំ២០៣០ ប្រជាពលរដ្ឋនៅទូទាំងប្រទេសមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងការប្រតិបត្តិអនាម័យ ១០០% ព្រមទាំងរស់នៅក្នុងបរិស្ថានប្រកបដោយនិរន្ដរភាព។

សូមជម្រាបថា៖ គិតត្រឹមថ្ងៃនេះ មានរាជធានី ខេត្តចំនួន១៦ហើយ ដែលសម្រេចបានជារាជធានី ខេត្ត បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF+ និង ODF) រួមមាន៖ រាជធានីភ្នំពេញ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនគីរី សៀមរាប ត្បូងឃ្មុំ តាកែវ ខេត្តស្ទឹងត្រែង កំពង់ធំ និងខេត្តប៉ៃលិន។


ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior