

តួកគីយ៉េ ៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារសាមគ្គីថ្ងៃត្រង់ ជាមួយឯកឧត្តម Mehmet Percin សមាជិកសភា នៃក្រុងអាដាណា និងជាអតីតអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋតួកគីយ៉េ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋតួកគីយ៉េ ក្នុងក្របខណ្ឌនៃការផ្លាស់ប្ដូរបទពិសោធលើការងារគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។








