logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តកោះកុង ចុះអនុស្សរណៈនៃការយោគយល់ជាមួយ ឯកអគ្គរដ្ឋទូតឥណ្ឌា លើគម្រោងផ្តល់ផលរហ័ស ដើម្បីសាងសង់អគារមត្តេយ្យសិក្សា នៅសាលាបឋមសិក្សាស្ថិតនៅស្រុកគិរីសាគរ
103
11-Feb-2026
Sub-nation news
Link

នារសៀលថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបស្វាគមន៍ ឯកឧត្តម វណ្ណឡាលវ៉ូណា បាវិធ្លុង ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅកម្ពុជា ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគ យល់គ្នា (MoU) លើគម្រោងផ្តល់ផលរហ័ស ដើម្បីសាងសង់អគារមត្តេយ្យសិក្សា នៅសាលាបឋមសិក្សាពាមកាយ ស្ថិតនៅភូមិភ្ញីមាស ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង។


នាឱកាសនោះដែរ លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ថា ជំនួសមុខឱ្យបងប្អូនប្រជាពលរដ្ឋ និងលោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងអស់នៃសាលាបឋមសិក្សាពាមកាយ សូមថ្លែងអំណរគុណ ដល់ក្រសួងកិច្ចការបរទេសឥណ្ឌា តាមរយៈស្ថានទូតឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសឯកឧត្តមឯកអគ្គរដ្ឋទូតផ្ទាល់ និងសហការី ចំពោះការយកចិត្តទុក ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តប្រាជ្ញាស្មារតី ក្នុងការជួយគាំទ្រដល់វិស័យអប់រំ តាមរយៈការសាងសង់នូវអគារមត្តេយ្យសិក្សានេះឡើង ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាពាមកាយ លើទឹកដីខេត្តកោះកុង។ លោកជំទាវបន្តថា គម្រោងនេះផងដែរ គឺជាគម្រោងផ្តល់ផលរហ័សទី២ហើយ ដែលក្រសួងកិច្ចការបរទេសឥណ្ឌា តាមរយៈស្ថានទូត បានផ្តល់ជូនរដ្ឋបាលខេត្តកោះកុង បន្ទាប់ពីគម្រោងសាងសង់អគារសម្រាកមុន និង ក្រោយពេលសម្រាល សម្រាប់ស្ត្រីមានផ្ទៃពោះ នៅមណ្ឌលសុខភាពកោះស្តេច ស្រុកគិរីសាគរ ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅ នៅវាសនដ្ឋានរបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូតផ្ទាល់ នៅរាជធានីភ្នំពេញ។ លោកជំទាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលបានឆ្លៀតឱកាសដ៏មមាញឹក និងមានម្លៃបំផុត ក្នុងការអញ្ជើញមកចូលរួមប្រារព្ធពិធីនេះ។ លោកជំទាវជឿជាក់ថា ទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ ឥណ្ឌា និងទំនាក់ទំនងរវាងរដ្ឋបាលខេត្តកោះកុង ជាមួយស្ថានទូតឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នឹងកាន់តែមាននូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យបន្តទៀត ហើយនឹងបន្តជួយគាំទ្រដល់ការអភិវឌ្ឍខេត្តកោះកុងតាមរយៈការផ្តល់នូវជំនួយគម្រោងផ្សេងៗទៀត ជាពិសេសជួយទាក់ទាញវិនិយោគិនឥណ្ឌា មកវិនិយោគនៅលើទឹកដីខេត្តកោះកុង ដើម្បីឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត៕


ប្រភព៖ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior