តើអ្វីទៅលិខិតបញ្ជាក់ទីលំនៅ ?
លិខិតបញ្ជាក់ទីលំនៅ គឺប្រេីប្រាស់ក្នុងករណីប្រជាពលរដ្ឋមិនទាន់មានសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ សម្រាប់គោលដៅស្នើសុំ ផ្តល់ឬបន្តសុពលភាព អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ។
លោកអ្នកអាចស្នេីសុំលិខិតបញ្ជាក់ទីលំនៅ នៅរដ្ឋបាលឃុំ សង្កាត់ ដែលសាមីខ្លួនកំពុងស្នាក់នៅអចិន្រ្តៃយ៍ ដើម្បីសាកសួរព័ត៌មានរៀងរាល់ម៉ោងធ្វើការដោយឥតគិតថ្លៃ 1271 ឬ017 898 915 ។
ប្រភព៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម