logo
Header Logo
News Detail
thumbnail
អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង រៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែសីហា និងលើកទិសដៅការងារប្រចាំខែកញ្ញា ឆ្នាំ២០២៤
433
22-Aug-2024
National news
Link

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែសីហា និងលើកទិសដៅការងារប្រចាំខែកញ្ញា ឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋាន និងជំរុញណែនាំ អំពីការគោរពវិន័យ មានក្រមសីលធម៌ កិត្តិយស សេចក្តីថ្លៃថ្នូររបស់កងកម្លាំងមន្រ្តីនគរបាលជាតិ និងមន្រ្តីរាជការស៊ីវិល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋានទាំងបួនចំណុះ ព្រមទាំងមន្រ្តីរាជការជាច្រើនរូបទៀត។


ក្នុងឱកាសនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក ក៏បានពាំនាំអនុសាសន៍ផ្តាំផ្ញើដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នូវការខិតខំបំពេញការងារ ក៏ដូចការចុះបំពេញបេសកកម្មតាមអង្គភាព ក្រោមចំណុះក្រសួងមហាផ្ទៃ។ បន្ថែមពីនេះទៀត ឯកឧត្តមអភិសន្តិបណ្ឌិត ក្រើនរំលឹកដល់ថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ មិនត្រូវមានការពាក់ព័ន្ធជាមួយនឹងគ្រឿងញៀន និងគ្រប់សកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់អង្គភាពផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានជំរុញណែនាំ អំពីការគោរពវិន័យ ក្រមសីលធម៌ រក្សាបាននូវកិត្តិយស សេចក្តីថ្លៃថ្នូររបស់កងកម្លាំងមន្រ្តីនគរបាលជាតិ និងមន្រ្តីរាជការស៊ីវិល ពិសេស ចេះសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ៕


ប្រភព៖អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior