logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តកណ្ដាល រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤
388
11-Oct-2024
Sub-nation news
Link

ខេត្តកណ្ដាល៖ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ឯកឧត្តម នូ សាខន 

បានកោតសរសើរដល់កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ ពិសេសគណៈអភិបាលខេត្ត ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការការពារនូវសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយបានយ៉ាងល្អប្រសើរ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនាពេលកន្លងមក។ 


ការថ្លែងកោតសរសើរបែបនេះនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥ របស់ក្រុមប្រឹក្សាខេត្តកណ្តាល អាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តម គួចចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដែលកិច្ចប្រជុំនេះដែរមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំង៣ មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប នៅថ្ងៃទី១០ ខែតុលាឆ្នាំ២០២៤។


ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បន្តថា៖ គណៈអភិបាលខេត្តកណ្ដាល បានយកចិត្តទុកដាក់ក្នុងការអនុវត្តការងារបានយ៉ាងល្អប្រសើរពិសេសនៅពេលមានទឹកជំនន់នាពេលកន្លងមក បានយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ និងខិតខំបង្ការ ការពារបញ្ជៀសនូវគ្រោះថ្នាក់ផ្សេងៗនាពេលមានទឹកជំនន់។ ក្រៅពីការការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងជួយបងប្អូនប្រជាពលរដ្ឋនារដូវទឹកជំនន់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរពាក់ព័ន្ធ បានខិតខំក្នុងការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរផងដែរ។ 


ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានណែនាំដល់មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំរបាយការណ៍ឆ្លើយតបជាមួយប្រជាពលរដ្ឋឱ្យបានរួចរាល់ ព្រមទាំងរៀបចំប្រតិទិន ដើម្បីរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកណ្ដាល សម្រាប់អាណត្តិទី៤ នាពេលខាងមុខឱ្យបានល្អប្រសើរ។ 


មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម តាំង ម៉េងលានអភិបាលរងខេត្តកណ្ដាល បានលើកឡើងថា៖ សម្រាប់ខេត្តកណ្ដាលនិងរៀបចំពិធីប្រណាំងទូក នាថ្ងៃទី១៧-១៨ ខែតុលាឆ្នាំ២០២៤ ខាងមុខនេះ នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ។ ហើយគណៈកម្មការ និងអនុគណៈកម្មការទាំងអស់ បានយកចិត្តទុកដាក់អនុវត្តនៅតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីធ្វើឱ្យពិធីប្រណាំងទូកនៅក្រុងតាខ្មៅ ប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកណ្ដាល។


ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior