logo
Header Logo
News Detail
thumbnail
មកស្វែងយល់អំពីសាលាជាតិរដ្ឋបាលមូលដ្ឋាន
273
11-Jan-2025
National news
Link

បើយោងតាមអនុក្រឹត្យស្ដីពីការបង្កើតសាលាជាតិរដ្ឋបាលមូលដ្ឋាន ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ សាលាជាតិរដ្ឋបាលមូលដ្ឋាន ជាអង្គភាពមួយចំណុះទីស្ដីការក្រសួងមហាផ្ទៃដែលមានឋានៈស្មើអគ្គនាយកដ្ឋាន។ សាលានេះមានតួនាទីអភិវឌ្ឍន៍សមត្ថភាពមន្រ្តីរាជការក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ សិស្ស និស្សិត និងអ្នកពាក់ព័ន្ធដទៃទៀត សិក្សាស្រាវជ្រាវអំពីអភិបាលកិច្ច ការអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់ស័្វយភាពមូលដ្ឋាន និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ។


ផ្អែកតាមអនុក្រឹត្យ ឯកឧត្តមបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា សាលាជាតិរដ្ឋបាលមូលដ្ឋានមានភារកិច្ចជាអាទិ៍ រៀបចំផែនការយុទ្ធសាស្រ្តរយៈពេលមធ្យម រយៈពេលវែង និងផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ រៀបចំ និងអភិវឌ្ឍន៍កម្មវិធីសិក្សា ផ្តល់វគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី និងមធ្យម ផ្តល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាម សិក្សាស្រាវជ្រាវ និងផ្តល់យោបល់លើការរៀបចំតាក់តែង និងអនុវត្តគោលនយោបាយនានាពាក់ព័ន្ធនឹងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងអនុវត្តកិច្ចការផ្សេងៗទៀតតាមការចាំបាច់។  


មានអក្សរកាត់ថា ស .ជ. រ.ម និងមានឈ្មោះជាភាសាអង់គ្លេស National School of Local Administration ដែលមានអក្សរកាត់ថា “ NASLA’’ ថ្នាក់ដឹកនាំជាក្បាលម៉ាស៊ីនថ្មីដំបូងគេនៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ត្រូវបានប្រកាសចូលកាន់មុខតំណែងជាផ្លូវការ កាលពីទី២៦ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ គឺក្នុងអំឡុងពេលកូវីដ-១៩។ ឯកឧត្តម សូ មុនីរក្សា ត្រូវបានប្រកាសចូលកាន់មុខតំណែងជានាយកសាលាជាតិរដ្ឋបាលមូលដ្ឋានចាប់ពីពេលនោះរហូតដល់បច្ចុប្បន្ន។ 


យោងតាមឧបសម្ព័ន្ធនៃប្រកាសលេខ ៣០៣៥ នៃប្រកាសស្ដីពី ការរៀបចំរចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងរបៀបរបបការងាររបស់ការិយាល័យចំណុះនាយកដ្ឋាននៃសាលាជាតិរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ ឯកឧត្តមបណ្ឌិត ទូច សុឃៈ បានបន្ថែមឱ្យដឹងថា ចរនាសម្ព័ន្ធរបស់សាលាជាតិរដ្ឋបាលមូលដ្ឋានមានចំនួន៤ រួមមាន ១.នាយកដ្ឋានកិច្ចការទូទៅ ២.នាយកដ្ឋានបណ្ដុះបណ្ដាល៣.នាយកដ្ឋានផែនការ និងកិច្ចសហប្រតិបត្តិការ ៤.នាយកដ្ឋានស្រាវជ្រាវ និងផ្សព្វផ្សាយ។  


បើទោះបីជាសំណង់ហេដ្ឋារចនាសម្ព័ន្ធសាលាជាតិរដ្ឋបាលមូលដ្ឋាន កំពុងស្ថិតក្នុងការសាងសង់នៅខណ្ឌព្រែកព្នៅ ប៉ុន្តែអង្គភាពមួយនេះ បានបំពេញបេសកកម្មបណ្ដុះបណ្ដាលវគ្គខ្លី និងវែង ដល់មន្រ្តីរដ្ឋបាលថ្នាក់ក្រោមជាតិជាច្រើនរយនាក់។ បើតាមឯកឧត្តមបណ្ឌិត ទូច សុឃៈ នៅឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដៅយកការបណ្ដុះបណ្ដាលមន្រ្តីដែលមានស្រាប់របស់ក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាអាទិភាព ទាំងកម្រិតផ្ទៃក្នុង ទាំងនៅសាលាបណ្ដុះបណ្ដាលនគរបាលជាតិ និងសាលាជាតិរដ្ឋបាលមូលដ្ឋាន៕


ប្រភព៖ កញ្ញា សេង សុខហ៊ុន មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior