

នៅព្រឹកថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍វឌ្ឍនភាពការងាររយៈពេល ៦ ខែ (ខែមករា ដល់ខែមិថុនា )ឆ្នាំ ២០២៤ និងលើកទិសដៅបន្តរបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាច្រើនរូបទៀតផងដែរ៕
ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ









































