

មណ្ឌលគិរី៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គង់ គឹមនី អភិបាលនៃគណ:អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិខ្មែរ (ព្រះបរមរតនកោដ្ឋ) គម្រប់ខួប ១៤ឆ្នាំ ដោយមានការចូលរួម ពីឯកឧត្តម លោកជុំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត និងមន្រ្តីរដ្ឋបាលសាលាខេត្ត ប្រធានសាលាដំបូងខេត្តព្រះសង្ឃព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងបីលោក លោកស្រីប្រធានអនុប្រធានមន្ទីរនានាជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សាក្រុងស្រុកទាំង៥ លោកមេឃុំ ចៅសង្កាត់ទាំង៥ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនិង យុវជនកាយរឹទ្ធជាច្រើនរូបទៀត៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី











