logo
Header Logo
News Detail
thumbnail
ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ ប៉ោ​ ភក្តិ​ ៖ កម្ពុជា បានរួមចំណែកយ៉ាងសកម្ម និងដើរតួនាទីយ៉ាងសំខាន់នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការតំបន់លើវិស័យសន្តិសុខ ក្នុងគោលដៅរួមគ្នាកសាងសមាគមអាស៊ានប្រកបដោយភាពសុខដុម និងការអភិវឌ្ឍ
417
05-Jun-2025
National news
Link

ពីវេទិកាអធិបតីពិធីបិទសិក្ខាសាលាបូកសរុប និងផ្សព្វផ្សាយលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅ ការងារ ឆ្នាំ២០២៥ របស់ក្រុមការងារ SOMTC-កម្ពុជា​ នារសៀលថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា ឆ្នាំ២០២៥​ ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ ប៉ោ​ ភក្តិ​ រដ្ឋលេខាធិកា​រ​ ក្រសួង​មហាផ្ទៃ​ និងជាប្រធានSOMTC-កម្ពុជា​ បានមានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្រសួងមហាផ្ទៃ ផ្ទាល់បានចូលរួមចំណែកយ៉ាងសកម្ម និងដើរតួនាទីយ៉ាងសំខាន់នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការតំបន់លើវិស័យសន្តិសុខ ក្នុងគោលដៅរួមគ្នាកសាងសមាគមអាស៊ានប្រកបដោយភាពសុខដុម និងការអភិវឌ្ឍ។ 


ឯកឧត្ដម នាយឧត្តមសេនីយ៍​ បានរំលឹកថា កម្ពុជា គឺជាប្រទេសសមាជិកទី១០ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ដែលគិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ មានរយៈពេល ២៦ឆ្នាំមកហើយ ដែលកម្ពុជាក្នុងនាមជាសមាជិកមួយតែងបានខិតខំប្រឹងប្រែង និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមពង្រឹងសន្តិសុខ ស្ថិរភាព និងកិច្ចសហប្រតិបត្តិការរវាងបណ្តារដ្ឋសមាជិកអាស៊ាន។ ឯកឧត្ដម​ នាយឧត្តមសេនីយ៍ ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ SOMTC-កម្ពុជា ដែលបានចូលរួមសហការរហូតសម្រេចបានសមិទ្ធផលធំៗ ជាពិសេស ការអនុម័តលើ “សេចក្តីប្រកាសអាស៊ាន ស្តីពីការប្រយុទ្ធប្រឆាំងការរត់ពន្ធអាវុធ” ក្នុងនាមកម្ពុជា ជាប្រទេសដឹកនាំក្នុងវិស័យនៃការប្រយុទ្ធប្រឆាំងការរត់ពន្ធអាវុធ និងជោគជ័យក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែន ស្តីពីការរត់ពន្ធអាវុធ (SOMTC WG on AS) ប្រចាំឆ្នាំជាបន្តបន្ទាប់ បានចំនួន ៧លើកផងដែរ។ បន្ថែមលើសពីនេះ ឯកឧត្ដម​ ​នាយឧត្តមសេនីយ៍ បានផ្តល់ជាអនុសាសន៍មួយចំនួនដល់ក្រុមការងារ SOMTC-កម្ពុជា ដើម្បីបន្តអនុវត្តភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាពដូចខាងក្រោម៖ 


១. បន្តសហការរួមគ្នាតាមដាន និងចាត់វិធានការសមស្រប តាមច្បាប់ និងនីតិវិធីជាធរមាន ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែននានាឱ្យបានទាន់ពេលវេលា 


២. បន្តពង្រឹង និងពង្រីកការផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហការជាមួយដៃគូ ជាតិ អន្តរជាតិ និងអង្គការ/ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងខិតខំពង្រីកបន្ថែមទៀតឱ្យកាន់តែទូលំទូលាយ 


៣. ក្រុមការងារ SOMTC-កម្ពុជា ដែលទើបតែប្រកាសសមាសភាពថ្មី ត្រូវបន្តកិច្ចសហការកាន់តែជិតស្និទ្ធ ជាមួយបណ្តាអង្គភាពពាក់ព័ន្ធនៃផែនការងារអាទិ​ភាពស្ថិតក្រោមក្របខណ្ឌ SOMTC-កម្ពុជា ដើម្បីលើកកម្ពស់កិត្យានុភាពជាតិ ក្នុងតំបន់ និងអន្តរជាតិ ដើម្បីបុព្វហេតុរួមនៃសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍ 


៤. ក្រុមការងារ SOMTC-កម្ពុជា និងប្រតិបត្តិករពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់​លើបទល្មើសឧក្រិដ្ឋកម្មទាំង១០ ក្រោមក្របខណ្ឌ SOMTC ជាពិសេស បទល្មើសសំខាន់ៗ ចំនួន ០៤ ដែលបានធ្វើបទអន្តរាគមន៍ក្នុងសិក្ខាសាលាថ្ងៃនេះ រួមមាន បទល្មើសរត់​ពន្ធអាវុធ បទល្មើសជួញដូរមនុស្ស បទល្មើសបច្ចេកវិទ្យា និងបទល្មើសគ្រឿងញៀន។


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior