logo
Header Logo
News Detail
thumbnail
ឯកឧត្តម សុខ លូ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការរៀបចំត្រៀមព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំថ្មី
539
02-Apr-2025
Sub-nation news
Link

ខេត្តបាត់ដំបង៖ នារសៀលថ្ងៃពុធ ទី២ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការរៀបចំត្រៀមព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង ឆ្នាំ២០២៥ ដែលមានការអញ្ជើញចូលរួមដោយ លោក លោកស្រីប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ និងអ្នកពាក់ព័ន្ធផ្សេងទៀតផងដែរ កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង។


ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្តបានណែនាំដល់ក្រុមការងារគ្រប់ផ្នែកត្រូវពន្លឿនការងារដែលបានបែងចែកទៅតាមផ្នែកទទួលខុសត្រូវរបស់ខ្លួនឱ្យបានរួចរាល់មុនថ្ងៃបើកព្រឹត្តិការណ៍សង្រ្កាន្ត។ បន្ថែមពីនេះ ឯកឧត្តម សុខ លូ បានក្រើនរំលឹកដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចត្រូវបង្កើនការយកចិត្តទុកដាក់ថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋដែលមកលេងកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឆ្នាំនេះ។


បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនេះ ឯកឧត្តម សុខ លូ បានដឹកនាំក្រុមការងារចុះពិនិត្យការបាញ់ទឹកសាកល្បងនៅតំបន់ត្រជាក់ចិត្តនាបរិវេណវិមានឯករាជ្យ ព្រមទាំងពិនិត្យមើលការរៀបចំតុបតែងលម្អនៅតាមបណ្ដាទីតាំងសំខាន់ៗមួយចំនួនទៀតដើម្បីពន្លឿនត្រៀមរៀបចំឱ្យបានឆាប់រួចរាល់។


សូមជម្រាបថា ព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឆ្នាំ២០២៥ នឹងត្រូវធ្វើឡើងរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៥ ក្រោមកិច្ចសហការរវាងរដ្ឋបាលខេត្តបាត់ដំបង ជាមួយ ស.ស.យ.កខេត្ត ដោយគ្រោងនឹងរៀបចំព្រឹត្តិការណ៍កម្សាន្តសប្បាយជាច្រើនជាមួយការតុបតែងលម្អរៀបចំឱ្យមានជាខ្លោងទ្វារសង្រ្កាន្ត វេទិកាបើកព្រឹត្តិការណ៍សង្រ្កាន្ត តំបន់ត្រជាក់ចិត្ត តំបន់ពាងទឹក តំបន់ភូមិយើង តំបន់តន្ត្រីស្រុកស្រែ តំបន់សាសនា តំបន់ផលិតផលយក្ស តំបន់ភូមិបង្អែមខ្មែរ ពិព័រណ៍ទូទៅ និងតន្ត្រីសម័យ។


ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងឆ្នាំ២០២៥ ធ្វើឡើងដើម្បីទទួលទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ និងដើម្បីបណ្តុះយុវជនបង្ហាញពីទេពកោសល្យ សក្តានុពល ឆន្ទៈ ការខិតខំប្រឹងប្រែងតាមរយៈការចូលរួម រៀបចំនូវពិធីបុណ្យប្រពៃណីជាតិខ្មែរ ឬព្រឹត្តិការណ៍នានា ដើម្បីផ្តល់ឱកាសឱ្យយុវជនចូលរួមដោយស្ម័គ្រចិត្ត និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក និងបានបង្ហាញពីវប្បធម៌ អរិយធម៌ និងទំនៀមទំលាប់ ប្រពៃណី សាសនា ការរស់នៅរបស់ប្រជាពលរដ្ឋជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕


ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior