logo
Header Logo
News Detail
thumbnail
ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន អញ្ជេីញដឹកនាំកិច្ចប្រជុំស្តីពី ការប្រកាស សមាសភាពគណៈកម្មការនិងអនុគណៈកម្មការ ការរៀបចំកិច្ចដំណើរការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិឱ្យចូលបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
504
06-Feb-2025
National news
Link

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជេីញដឹកនាំកិច្ចប្រជុំស្តីពីការប្រកាស សមាសភាពគណៈកម្មការ អនុគណៈកម្មការ ការរៀបចំកិច្ចដំណើរការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិឱ្យចូលបម្រើការងារនៅអធិការដ្ឋាននគរបាលក្រុងកំពង់សោម នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមពី អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានមនុស្ស អគ្គស្នងការរងនគរបាលជាតិ

អនុប្រធានសេនាធិការដ្ឋាន ប្រធាននាយកដ្ឋាន នាយការិយាល័យ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ  និងមន្ត្រីជំនាញដែលពាក់ព័ន្ធចំណុះអគ្គនាយកដ្ឋានធនធានមនុស្សជាច្រេីនរូបទៀត។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្វាយ ចាន់ដា អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានមនុស្សបានអានសេចក្តីប្រកាសនិងសេចក្តីសម្រេចស្តីពី ការជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិជូនអង្គប្រជុំជ្រាប។


ក្នុងនោះឯកឧត្តម សន្តិបណ្ឌិត រដ្ឋលេខាធិការ ប្រធានអង្គប្រជុំ ស្នេីឱ្យក្រុមការងារនិងមន្ត្រីជំនាញដែលពាក់ព័ន្ធ ត្រូវជ្រេីសរេីសមន្ត្រីក្របខ័ណ្ឌថ្មី ទៅតាមលក្ខខណ្ឌ ដែលបានកំណត់និងជ្រេីសរេីសឱ្យបានត្រឹមត្រូវ ពាក់ព័ន្ធជាមួយនិងជំនាញ

ឯកឧត្តម បានជម្រុញឱ្យក្រុមការងារ ពិនិត្យឱ្យបានម៉តចត់ អំពីកម្រិតវប្បធម៍ លក្ខណៈសម្បិត្តិរូបរាងកាយ និងត្រូវធ្វេីតេស្តស្វែករកនូវសារធាតុញៀនទៅលេីបេក្ខជន បេក្ខនារីទាំង២ភេទ ដែលបានមកទទួលនិងដាក់ពាក្យប្រឡងឱ្យបានត្រឹមត្រូវ ព្រមទាំងឱ្យមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងកំណត់ថ្ងៃឱ្យបានច្បាស់លាស់ ក្នុងការមកទទួលពាក្យ និងដាក់ពាក្យ។

ព្រមទាំងបានស្នេីឱ្យធ្វេីការរជ្រេីសរេីស បេក្ខជន បេក្ខនារីនៅក្នុងមូលដ្ឋាននោះតែម្តង ដេីម្បីងាយស្រួលក្នុងការបម្រេីការងារឱ្យក្រុងកំពង់សោម គឺជាក្រុងដែលនិងទេីបបានបង្កេីតថ្មីនេះ។ 

ចុងបញ្ជប់នៃកិច្ចប្រជុំនេះ ឯកឧត្តមបានចង្អុលបង្ហាញ និងសូមឱ្យមានការពង្រឹងបន្ថែមទៅលេីកិច្ចការងារនេះឱ្យបានដំណេីរការទៅដោយរលូននិងទទួលបានជោគជ័យ។



ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior