logo
Header Logo
News Detail
thumbnail
ឯកឧត្តម ឧត្តមសេនីយ៍ឯក កែម សារិន អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសក្រុមការងារ និងផ្សព្វផ្សាយផែនការអនុវត្តលេខ ០០៣ ផ.ក ស្ដីពីការចុះត្រួតពិនិត្យវត្តមានស្នាក់នៅ របស់ជនបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា
563
25-Dec-2024
Social Security News
Link

កំពង់ធំ៖ ព្រឹកថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក កែម សារិន អគ្គនាយករង តំណាងឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ  និងឯកឧត្ដម អ៊ុន បុត្ត អភិបាលរង តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសក្រុមការងារ និងផ្សព្វផ្សាយផែនការអនុវត្តលេខ ០០៣ ផ.ក របស់ក្រសួងមហាផ្ទៃ ស្ដីពីការចុះត្រួតពិនិត្យវត្តមានស្នាក់នៅ របស់ជនបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា ។


ឯកឧត្ដម អ៊ុន បុត្ត អភិបាលរង តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តម កែម សារិន អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រតិភូអមដំណើរ

ដែលចំណាយពេល ដ៏មានតម្លៃ អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសក្រុមការងារ និងផ្សព្វផ្សាយផែនការអនុវត្តលេខ ០០៣ ផ.ករបស់ក្រសួងមហាផ្ទៃ ស្ដីពីការចុះត្រួតពិនិត្យវត្តមានស្នាក់នៅ របស់ជនបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំសាលាខេត្តកំពង់ធំ នាឱកាសនេះ ។


លោកវរសេនីយ៍ឯក គឹម យន ស្នងការរង ផែនការងារអន្តោប្រវេសន៍ បានផ្សព្វផ្សាយ÷ ១.សេចក្តីសម្រេចក្រុមការងារ ស្ដីពីការចុះត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេស,២.ផែនការ០០៣របស់ក្រសួងមហាផ្ទៃ និងប្រកាសសមាសភាពក្រុមការងារត្រួតពិនិត្យជនបរទេសប្រចាំខេត្ត ។ 


ឯកឧត្តម ឧត្តមសេនីយ៍ឯក កែម សារិន អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានប្រសាសន៍ សំណេះសំណាលដោយថ្លែងថា ការងារគ្រប់គ្រង

ត្រួតពិនិត្យវត្តមានស្នាក់នៅ របស់ជនបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជាគឺជាកាតព្វកិច្ចរបស់សមត្ថកិច្ច  និងជាកាតព្វកិច្ចរបស់វិស័យឯកជន ពីគោលបំណង  និងការអនុវត្តផែនការលេខ ០០៣ ផ.ក របស់ក្រសួងមហាផ្ទៃ ចំពោះសមត្ថកិច្ច  កំរិតនៃការអនុវត្ត គឺខ្វះធនធានមនុស្ស មុននឹងអនុវត្ត ត្រូវយល់ពីនីតិវិធី  ត្រូវយល់ពីឋានៈជនបរទេស យល់ប្រភេទទិដ្ឋការស្នាក់នៅ គឺត្រូវចូលរួមវគ្គបណ្ដុះបណ្ដាលទាំងអស់គ្នា ដេីម្បីអនុវត្តអោយមានប្រសិទ្ធភាពខ្ពស់។


ឯកឧត្តម ឧត្តមសេនីយ៍ឯក កែម សារិន អគ្គនាយករង បានបញ្ជាក់អំពីគោលបំណងដើម្បី÷

១.រកទីតាំងគោលដៅ មានជនបរទេសស្នាក់នៅ

២.រកជនបរទេសស្នាក់នៅ ចំនួនជាក់ស្តែង

៣.រកជនបរទេស ស្នាក់នៅខុសច្បាប់ ធ្វើការខុសច្បាប់

៤.ជនបរទេសប្រព្រឹត្តបទល្មើសខុសច្បាប់

៥.ចុះត្រួតពិនិត្យគោលដៅមានជនបរទេសអោយតឹងរ៉ឹង ច្បាស់លាស់ ចំពោះគោលដៅមិនរាយការណ៍ មិនសហការក្នុងការត្រួតពិនិត្យ ក្រុមការងារអាចស្នើសុំ គោលការណ៍ថ្នាក់ដឹកនាំ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។ 


ឯកឧត្តម បានប្រសាសន៍ណែនាំ ដល់ម្ចាស់ទីតាំង មានជនបរទេស អោយយល់ច្បាស់ ពីការផាកពិន័យ លេីម្ចាស់ទីតាំង  និងជនបរទេស ដែលធ្វើខុសនិងច្បាប់អន្តោប្រវេសន៍ ប្រភេទជនបរទេស ចែកជា ជនបរទេសអន្តោប្រវេសន្ត ជនបរទេសមិនមែនអន្តោប្រវេសន៍ ជនបរទេសអន្តោប្រវេសន្តជាអ្នកវិនិយោគឯកជន ហើយជនបរទេសមានប្រេីទិដ្ឋការស្នាក់នៅវែង ខ្លី និងទិដ្ឋការសម្រាប់ធ្វើការងារ ។


ជាកិច្ចចុងក្រោយ ឯកឧត្តម បានរំលឹក អំពីដំណើរការប្រព័ន្ធ(FCPS) តម្រូវអោយ លោកមេបុស្តិ៍ លោកអធិការ ជាអ្នក ផ្ទៀងផ្ទាត់ត្រូវមានទីតាំងច្បាស់លាស់ មុននិងបេីកអោយដំណើរការគណនីបាន ដើម្បីគ្រប់គ្រង និងពិនិត្យលេីការស្នាក់នៅ ចេញ ចូល របស់ជនបរទេស ហើយមានភាពងាយស្រួល មិនចំណាយពេលច្រើនដូចមុន និងរាយការណ៍ទាន់ពេលវេលា។ហេីយម្ចាស់គោលដៅទីតាំង ទាំងអស់មានកាតព្វកិច្ចត្រូវ ចុះវត្តមានជនបរទេស ដេីម្បីគ្រប់គ្រងជនបរទេសបានច្បាស់លាស់ គឺនាំមកនូវការពារសុវត្ថិភាពជាតិ ថេរភាពជាតិ  សេដ្ឋកិច្ចជាតិ វប្បធម៌ជាតិ ៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior