ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម អៀង អូននី និងឯកឧត្តម ប៉ូលី ដា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រៃ្តយ៍ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារ ប្រមូល និងរៀបចំចងក្រងប្រវត្តិក្រសួងមហាផ្ទៃ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ បណ្ឌិត្យសភានគរបាលកម្ពុជា ក្រុមប្រឹក្សានីតិកម្ម អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានអត្តសញ្ញណកម្ម អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ និងតំណាងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ ។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ