logo
Header Logo
News Detail
thumbnail
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងដាក់ចេញទិសដៅបន្តឆមាសទី២ ឆ្នាំ២០២៥ ដល់កម្លាំងនគរបាលក្រោមឱវាទ
74
22-May-2025
Social Security News
Link

ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥នេះ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងដាក់ចេញទិសដៅបន្តឆមាសទី២ ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលខេត្ត។


កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញទាំង៣១ លោកអធិការនគរបាលក្រុងស្រុកទាំង៩ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦៧ឃុំ/សង្កាត់ ។


លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរងផែនការងារសេនាធិការ បានឡើងអានរបាយការណ៍បូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៥ និងបានផ្សព្វផ្សាយអំពីផែនការ ការងារចាំបាច់មួយចំនួនដល់កម្លាំងនគរបាលក្នុងអង្គពិធី។


លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងកោតសរសើលោក លោកស្រី ថ្នាក់ដឹកនាំគ្រប់អង្គភាពចំណុះ និង មន្ត្រីនគរបាល ទាំងអស់ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្តសម្រេចបានលទ្ធផលល្អ ក្នុងឆមាសទី១នេះ។ លោកក៏បានដាក់ចេញ ផែនការចាំបាច់ដល់កងកម្លាំងនគរបាលទាំងអស់ ពង្រឹងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានល្អ បន្តពង្រឹងការយាមល្បាត ប្រចាំការ២៤ម៉ោង ស្រាវជ្រាវបង្ការ បង្ក្រាប បទល្មើស គ្រប់ប្រភេទ និងក្មេងទំនើង បង្ក្រាបរាល់ទីតាំងជួញដូរបារីអេឡិចត្រូនិច ពង្រឹងទប់ស្កាត់រាល់ការដុតកាំជ្រួច អណាធិបតេយ្យ ពង្រឹងទប់ស្កាត់ ទីតាំងបញ្ចាំខុសច្បាប់ និងទីផ្សារទទួលផលចោរកម្ម តាមមូលដ្ឋានឱ្យមាន ប្រសិទ្ធភាព៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior