logo
Header Logo
News Detail
thumbnail
ក្រសួងមហាផ្ទៃ ជូនដំណឹងស្តីពីលទ្ធផលនៃការជ្រើសរើសក្រុមហ៊ុនផ្ដល់សេវាទីប្រឹក្សាកិច្ចប្រតិបត្តិការគ្រប់គ្រងសំរាម
70
22-Nov-2025
National news
Link

ដោយយោងតាមផែនការលទ្ធកម្ម ដែលបានអនុម័តកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ ដែលជាស្ថាប័នទទួលខុសត្រូវអនុវត្តសមាសភាពទី២នៃគម្រោង នឹងជ្រើសរើសក្រុមហ៊ុនជាលក្ខណៈអន្តរជាតិ ដើម្បីផ្តល់សេវាប្រឹក្សាកិច្ចប្រតិបត្តិការនៃការគ្រប់គ្រងសំរាម ដែលមានកញ្ចប់ថវិកាចំនួន ១.៦០០.០០០,០០ (មួយលាន ប្រាំមួយរយពាន់ ដុល្លារអាមេរិក)។ កិច្ចការសំខាន់ៗដែលក្រុមហ៊ុនត្រូវផ្តល់រួមមាន៖

ក. កែសម្រួលកិច្ចសន្យារបស់ក្រុមហ៊ុនប្រមូល សម្អាត និងដឹកជញ្ជូនសំរាមនៅតាមខេត្ត ក្រុងគោលដៅរបស់គម្រោង ដែលរួមមាន៖ ក្រុងសៀមរាបនៃខេត្តសៀមរាប ក្រុងច្បារមន នៃខេត្តកំពង់ស្ពឺ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ស្រុកបវេល និង ស្រុកថ្មគោល នៃ ខេត្តបាត់ដំបង និងក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ

ខ. ការគ្រប់គ្រង និងប្រើប្រាស់ទីលាន រួមទាំងឧបករណ៍ប្រើប្រាស់កែច្នៃសំរាមនៅ     ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល។

ក្រសួងមហាផ្ទៃ ក៏បានសហការជាមួយក្រសួងបរិស្ថាន និងក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិកនៅប្រទេសកម្ពុជា ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានពីធនាគារពិភពលោក សម្រាប់រយៈពេល៦ឆ្នាំ (២០២៣-២០២៩) មានទឹកប្រាក់សរុប ៦៧.៣ លានដុល្លារ ដែលគម្រោងចូលជាធរមានកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ មកម្លេះ។ ដូច្នេះក្រសួងមហាផ្ទៃ បានអញ្ជើញតំណាងក្រុមហ៊ុន Crisil ដើម្បីចរចារកិច្ចសន្យា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង២:០០រសៀលនៅទីស្តីការក្រសួងមហាផ្ទៃ ដោយបានឯកភាពគ្នាលើកញ្ចប់ថវិកាដែលបានស្នើសុំសរុបចំនួន ១.១៨៥.០៨៥,០០ ដុល្លារសហរដ្ឋអាមេរិក ដោយគិតបញ្ចូលពន្ធអាករលើតម្លៃបន្ថែម (១០ភាគរយ) (VAT) និងស្របតាមស្របតាមលក្ខខ័ណ្ឌការងារ (TOR) ដែលបានកំណត់។

thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior