

លោកជំទាវ សុខ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញជាវាគ្មិនកិត្តិយសធ្វើបាឋកថា ចែករំលែកចំណេះដឹង បទពិសោធ និងសភាពការណ៍វិវត្តន៍ថ្មីៗ ទាក់ទងនឹងវិស័យពន្ធនាគារ លើប្រធានបទស្ដីពី «វឌ្ឍនភាពការងារកំណែទម្រង់ពន្ធនាគារ និងក្របខ័ណ្ឌមន្ដ្រីពន្ធនាគារ» ដែលប្រព្រឹត្តទៅ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។






