ខេត្តសៀមរាប៖ ដោយអនុវត្តតាមការណែនាំរបស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងនៃការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ដឹកនាំដោយលោកវរសេនីយ៍ឯក ធន់នី វណ្ណៈ បានបន្តចុះផ្សព្វផ្សាយខិត្តប័ណ្ណ ត្រួតពិនិត្យប្រព័ន្ធបង្ការអគ្គិភ័យ និងបំពង់ពន្លត់អគ្គិភ័យ នៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈ ចំនួន ០៣ទីតាំង ស្ថិតនៅ ភូមិអូរតាប្រាក់ និង ភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក ខេត្តសៀមរាប កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ។
ជាមួយគ្នានោះដែរ កម្លាំងជំនាញក៏បានពន្យល់ ណែនាំ អំពីវិធីប្រេីប្រាស់ បំពង់ពន្លត់អគ្គិភ័យ និងបង្ការអគ្គិភ័យ ហេីយបានស្នេីម្ចាស់អាជីវកម្មប្រេងឥន្ធនៈ ផ្លាស់ប្តូរបំពង់ពន្លត់អគ្គិភ័យដែលខូចគុណភាព និងសម្ភារបរិក្ខារប្រព័ន្ធបង្ការអគ្គិភ័យ ដែលខូច ដេីម្បីបង្ការគ្រោះថ្នាក់អគ្គិភ័យ ដែលកេីតឡេីងជាយថាហេតុ។ ក្នុងករណីមានគ្រោះអគ្គិភ័យកើតឡើង សូមទំនាក់ទំនងផ្តល់ព័ត៌មានមកកាន់ទូរស័ព្ទលេខ 078 773 774, 012 756 465, 070 344 766 ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប