logo
Header Logo
News Detail
thumbnail
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យទីតាំងត្រៀមសម្ពោធកំណាត់ផ្លូវជាតិលេខ៧
55
06-Jul-2026
Sub-nation news
Link

នៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ជាមួយ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចុះពិនិត្យទីតាំងត្រៀមសម្ពោធកំណាត់ផ្លូវជាតិលេខ៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។


ពិធីជាប្រវត្តិសាស្ត្រនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិព្រៃខ្ជាយ ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមានការចូលរួមពីមហាជន និងប្រជាពលរដ្ឋប្រមាណ ៧.៧៧៧នាក់ ដែលព្រឹត្តិការណ៍នេះក៏ត្រូវចំថ្ងៃនិមិត្តរូបពិសេសគឺ ផ្លូវជាតិលេខ៧ សម្ពោធចំថ្ងៃទី០៧ ខែ០៧ ផងដែរ។


ក្នុងឱកាសចុះពិនិត្យនោះ ថ្នាក់ដឹកនាំបានណែនាំដល់គ្រប់ភាគីពាក់ព័ន្ធ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើការងារតុបតែងលម្អ អនាម័យ បរិស្ថាន សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការគ្រប់គ្រងចរាចរណ៍ ដើម្បីធានាឱ្យពិធីប្រព្រឹត្តទៅដោយរលូន និងសុវត្ថិភាព។


គួរបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៧ ដែលត្រូវសម្ពោធនេះ មានប្រវែង ៤៥,៤៨ គីឡូម៉ែត្រ (ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា)។ ផ្លូវមួយខ្សែនេះគឺជា «សរសៃឈាមសេដ្ឋកិច្ច» ដ៏សំខាន់ ដែលមិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងប្រែក្លាយមុខមាត់ខេត្តកំពង់ចាមឱ្យកាន់តែមានសក្តានុពលខ្លាំងក្លាថែមទៀត ដែលនេះជាមរតកអភិវឌ្ឍន៍ប្រកបដោយចីរភាពតាំងពីអាណត្តិ សម្តេចតេជោ ហ៊ុន សែន មករឹតតែរីកចម្រើន៕


ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior