logo
Header Logo
News Detail
thumbnail
ឯកឧត្ដម អ៊ុំ រាត្រី ៖ សេរីភាពខាងជំនឿសាសនា គឺត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ និងលើកកម្ពស់យ៉ាងខ្លាំងមិនថាសាសនាណាមួយឡេីយ
284
25-Dec-2024
Sub-nation news
Link

ខេត្តបន្ទាយមានជ័យ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍លេីកឡេីងថា ពិតមែនថារដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានចែងថា “ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ” ដែលត្រូវបាន ប្រជាពលរដ្ឋភាគច្រើនគោរព និងប្រតិបត្តិមែន ប៉ុន្តែរាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ដល់សេរីភាព ខាងជំនឿ និងការប្រតិបត្តិ ខាងផ្លូវសាសនា ក្នុងលក្ខ័ខ័ណ្ឌ មិនប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃទៀត។ 


ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ថ្លែងបែបនេះក្នុងឱកាសអញ្ជេីញជាអធិបតីភាព បើកមហោស្រពណូអែល នៃក្តីស្រលាញ់ នៅភ្នំខ្លាកូនថ្មី នារាត្រីថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០២៤។ 


ឯកឧត្ដម អភិបាលខេត្ត ក៏បានបញ្ជាក់ទៀតថា សេរីភាពខាងជំនឿសាសនា គឺពិតជាត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ និងលើកកម្ពស់ដល់វិស័យសាសនាដទៃទៀតពិតប្រាកដមែន មិនថាឡើយ ព្រះពុទ្ធសាសនា ឬឥស្លាមសាសនា ឬគ្រីស្ទសាសនា ឬសាសនាដទៃទៀតឡើយ ពោលគឺប្រជាពលរដ្ឋមានសេរីភាពពេញទីខាងជំនឿសាសនា ដែលខ្លួនពេញចិត្ត ដោយគ្មានពលរដ្ឋណាម្នាក់ត្រូវបានគេចាប់បង្ខំឱ្យជឿលើសាសនាណាមួយឡើយ។ 


ឯកឧត្ដម បន្តថា ផ្តើមចេញពីបរិបទនេះ គឺស្មារតីរួមសាមគ្គីគ្នា ចេះយោគយល់គ្នា អធ្យាស្រ័យគ្នា និងគោរពគ្នាទៅវិញទៅមកដែលជាមូលដ្ឋានគ្រឹះ នៃវប្បធម៌សន្តិភាពដូចមានបញ្ញត្តិក្នុងគោលលទ្ធិជំនឿ និងវិន័យសាសនានីមួយៗ ដោយប្រកាន់ខ្ជាប់នូវគោលជំនឿសាសនារៀងៗខ្លួន ដែលជាមាគ៌ានៃសច្ចធម៌របស់សាសនានីមួយៗ ដើម្បីដឹកនាំបរិស័ទនៃសាសនារបស់ខ្លួនឱ្យទទួលបាននូវសេចក្តីសុខស្ងប់ និងសុភមង្គលក៏ដូចជាធ្វើឱ្យសង្គមមានសន្តិភាព សន្តិសុខ និង សណ្តាប់ធ្នាប់សង្គមបានល្អ ហើយធ្វើឱ្យប្រទេសជាតិយើងមានការអភិវឌ្ឍន៍ និងរីកចម្រើន ជឿនលឿនដូចបណ្តាប្រទេសនានាក្នុងពិភពលោក។


គួរបញ្ជាក់ថា ទូទាំងខេត្តបន្ទាយមានជ័យមានក្រុមជំនុំ ប្រមាណ ១៧៧ កន្លែង មានសមាជិកប្រមាណជិត ៤៤៨៨នាក់ ស្រី២៦៥១នាក់ និងអង្គការ សមាគមន៍ ជាង២០កន្លែង ជាពិសេសគ្រីស្ទបរិស័ទបានចូលរួមចំណែកជាច្រើនជាមួយ រដ្ឋបាលខេត្តដូចជា៖ ផ្នែកអប់រំ ផ្នែកសុខភាព អនាម័យ ទឹកស្អាត គម្រោងប្រភពទឹកនៃក្តី សង្ឃឹម ផ្នែកកសិកម្ម សេដ្ឋកិច្ច សង្គមកិច្ច និងផ្នែកមនុស្សធម៌ជាដេីម៕


ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior