logo
Header Logo
News Detail
thumbnail
អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង រៀបចំវគ្គបណ្តុះបណ្តាលស្តីពី ក្រមសីលធម៌ និងសុចរិតភាព​ មន្ត្រីសាធារណៈ
191
08-Apr-2025
National news
Link

ទីស្ដីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥​ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ក្រមសីលធម៌ និងសុចរិតភាពមន្ត្រីសាធារណៈ» ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងសិក្ខាកាមចូលរួម ចំនួន ៩០នាក់ ចំណុះអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង។


ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានដែលបានខិតខំប្រឹងប្រែងក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលដែលមានសារសំខាន់មួយនេះឡើង។ 


ថ្លែងក្នុងឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ឯក អគ្គនាយក បានបញ្ជាក់ថាអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង មានតួនាទីធ្វើជាសេនាធិការជូនក្រសួងមហាផ្ទៃ លើការងារសវនកម្ម និង អភិបាលកិច្ចល្អ ដើម្បីពង្រឹងប្រសិទ្ធភាព និងសុចរិភាពប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង ក្នុងដំណើរការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការគ្រប់គ្រងបុគ្គលិក និងការអភិវឌ្ឍសមត្ថភាពស្ថាប័នទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ការអនុវត្តបានខ្ជាប់ខ្ជួននូវក្រមសីលធម៌មន្ត្រីរាជការ គឺជាកក្តារួមចំណែកដ៏ធំមួយដើម្បី សម្រេចបាននូវបេសកកម្មខាងលើនេះ។


ជាមួយគ្នានេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯកអគ្គនាយក បានមានប្រសាសន៍ថា ការយល់ដឹងនូវក្រមសីលធម៌របស់ខ្លួនដែលជាមន្ត្រីរាជការ បានច្បាស់លាស់នឹងផ្តល់គុណប្រយោជន៍ដូចជា៖ 

១. លើកកម្ពស់គុណតម្លៃ លក្ខណៈសម្បត្តិខ្ពស់របស់មន្ត្រីរាជការ ក្នុងការអនុវត្តករណីកិច្ចរបស់ខ្លួន និងស្ថាប័ន 

២. ពង្រឹងប្រសិទ្ធភាពក្នុងការបម្រើប្រជាពលរដ្ឋ ប្រកបដោយឆន្ទៈ និងមានការគោរពស្រឡាញ់ចំពោះមុខងារ 

៣. ប្រកាន់ខ្ជាប់នូវអាកប្បកិរិយាប្រកបដោយសីលធម៌ យុត្តិធម៌សង្គម ក្នុងការប្រតិបត្តិច្បាប់ គោលនយោបាយ និងបទបញ្ជាផ្សេងៗ

៤. លើកកម្ពស់ស្មារតីទទួលខុសត្រូវ និងសេចក្តីប្រាថ្នា ក្នុងការអនុវត្តភារកិច្ចជាមន្ត្រីរាជការប្រកបដោយគុណធម៌ សីលធម៌ និងមានភាពស្មោះត្រង់ក្នុងវិជ្ជាជីវៈ។


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior