logo
Header Logo
News Detail
thumbnail
ស្នងការដ្ឋាននគរបាលខេត្តកែប រៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ លើកទី១១៥
114
08-Mar-2026
Social Security News
Link

ខេត្តកែប៖ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សម្បត្ដិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប និងលោកស្រី បានអញ្ជើញជួបសំណេះសំណាល ជាមួយលោក លោកស្រីស្នងការរង លោក លោកស្រីនាយ នាយរងការិយាល័យ លោកអធិការ លោកស្រីអធិការរងនគរបាលក្រុង ស្រុក និងកងកម្លាំងនគរបាលនារី រួមទាំងស្វាមី ភរិយារបស់កងកម្លាំងនគរបាល ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា លើកទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាពនិងសន្តិសុខសម្រាប់ស្ត្រីនិងគ្រួសារ” នៅសាលប្រជុំធំស្នងការដ្ឋាននគរបាលខេត្តកែប។


ក្នុងឱកាសនោះលោកស្រី វរសេនីយ៍ឯក ជុំ ចាន់ធឿន ស្នងការរង ទទួលការងារយេនឌ័រ បានឡើងធ្វើរបាយការណ៏ និងអានព្រះរាជសារជូនពរទាំងស្រុងរបស់សម្ដេចព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដោយជាប់នូវអត្ថន័យខ្លឹមសារជ្រាលជ្រៅប្រកបដោយក្តីនឹករលឹកនិងក្តីស្រឡាញ់ ជូនដល់នារីទូទាំងប្រទេស។ ទន្ទឹមនោះលោកស្រី វរសេនីយ៍ទោ លឹម ជីវអៀន នាយការិយាល័យ ទទួលការងារយេនឌ័រ ក៏បានអញ្ជើញឡើងអានសារលិខិតជូនពររបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ផ្ញើជូនកងកម្លាំងនគរបាលនារី ក្នុងឱកាសខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ប្រកបដោយសោមនស្សរីករាយ ជាមួយបងប្អូនកងកម្លាំងនគរបាលនារីទាំងអស់ ក្នុងមនោសញ្ចេតនាស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅជាទីបំផុត។


មានប្រសាសន៍ក្នុងពិធី លោកឧត្តមសេនីយ៍ទោ ស្នងការ បានពាំនាំអនុសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនចំពោះកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកែបជានារី និងបានសំដែងនូវការកោតសរសើរចំពោះសមិទ្ធផលកងកម្លាំងនគរបាលនារីក្នុងការរួមចំណែករក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម ជូនអង្គភាព នារីគឺជាកម្លាំងដ៏មុតស្រួច ជាធនធានមនុស្សដ៏មានតំលៃដែលមិនអាចខ្វះបានក្នុងការរួមចំណែកអភិវឌ្ឍន៍អង្គភាពក៏ដូចជាប្រទេសជាតិ ប្រកបដោយប្រសិទ្ធភាព ស្របពេលដែលប្រទេសកម្ពុជា នឹងកំពុងយកចិត្តទុកដាក់លើកស្ទួយតួនាទីរបស់នារីក្នុងជួរដឹកនាំតាមស្ថាប័ន។


ចុងបញ្ចប់នៃពិធីលោកស្នងការ និងលោកស្នងការរង ក៏បានអញ្ជើញជូនបាច់ផ្កា ជូនថវិកា និងជូនវត្ថុអនុស្សាវរីយ៍ ដល់តំណាងនគរបាលនារី និងភរិយា ព្រមទាំងបានថតរូបទុកជាអនុស្សាវរីយ៍ ប្រកបដោយភាពស្និទ្ធស្នាលក្រៃលែង៕


ប្រភព​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior