

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់បានសព្វព្រះរាជហឫទ័យ យាងសួរសុខទុក្ខវីរយុទ្ធជនសមរភូមិជួរមុខ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ។
