logo
Header Logo
News Detail
thumbnail
អភិបាលខេត្តព្រៃវែង៖ សាលាគឺជាស្ថាប័នបណ្ដុះបណ្ដាលដ៏សំខាន់បំផុតនៅក្នុងសង្គមខ្មែរ ដែលជាកន្លែងរៀនពីមូលដ្ឋានគ្រឹះឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិត
146
26-Mar-2026
Sub-nation news
Link

ព្រៃវែង៖ ឯកឧត្ដម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង មានប្រសាសន៍ថា សាលាទាំងអស់ មិនថាសាលាចំណេះដឹងទូទៅទាំងរដ្ឋ និងឯកជន គឺសុទ្ធតែមានសារៈសំខាន់ទាំងអស់ ។ ដូច្នេះសាលាគឺជាស្ថាប័នបណ្ដុះបណ្ដាលដ៏សំខាន់បំផុតនៅក្នុងសង្គមខ្មែរ ដែលជាកន្លែងរៀនពីមូលដ្ឋានគ្រឹះឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិត។


ការលើកឡើងយ៉ាងដូច្នេះនាឱកាសដែល ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវ អគារសិក្សាថ្មី ១ខ្នង មាន ៣បន្ទប់ និងសមិទ្ធផលនានា នៅសាលា បឋមសិក្សាបឹងរ៉ាច់ ស្ថិតក្នុងភូមិបឹងរ៉ាច់ ឃុំអង្គទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែងនៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៦ ។


ឯកឧត្ដមអភិបាលខេត្ត បានបន្តថា សាលារៀនគឺជាកន្លែងដែលបុគ្គលម្នាក់ៗអាចរៀនអំពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ពួកគេ ជាទីកន្លែងទទួលយកនូវចំណេះដឹង ហើយសិក្សាស្វែងយល់ថាតើពួកគេចង់ធ្វើអ្វីក្នុងជីវិតរបស់ពួកគេ ជាពិសេសការសិក្សានៅថ្នាក់មត្តេយ្យសិក្សា គឺគ្រឹះសម្រាប់បណ្ដុះបណ្ដាលធនធានដ៏សំខាន់ក្នុងការកសាងជីវិតពីកុមារភាព ដើម្បីរួមចំណែកលើកកម្ពស់ និងកសាងសង្គមជាតិ នៅពេលអនាគត ។


លោក ហៃ សំណាង អភិបាលស្រុកស្វាយអន្ទរ បានឱ្យដឹងថា ដោយកំណើនសិស្សានុសិស្សមានការកើនឡើងជាលំដាប់ គណៈគ្រប់គ្រងសាលាបានទំនាក់ទំនងស្នើសុំអគារសិក្សា ថ្មីចំនួន១ខ្នង មាន៣បន្ទប់ បំពាក់សម្ភារសិក្សា និងចាក់សាបជុំវិញអគារ ដែលជាអំណោយក្រុមគ្រួសារឧបាសិកា គីម រួចហ៊ូ លោក ឃីន សុខា លោកស្រី សូ មួយឡាង ព្រមទាំងកូន-ចៅ រស់នៅភូមិពោធិ៍ចិន្តា ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ដោយចាប់ផ្តើមបញ្ចុះបឋមសិលាសាងសង់ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ និងបញ្ចប់ការសាងសង់ជាស្ថាពរ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ប្រើប្រាស់រយៈពេលសាងសង់ ៦ខែ ព្រមទាំងចំណាយក្នុងពិធីសម្ពោធសរុបថវិកាចំនួនៈ ៦៩,០០០ ដុល្លារ ។


ជាមួយគ្នានោះឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍ណែនាំ ដល់អាជ្ញាធរមូលដ្ឋាន ត្រូវខិតខំបន្តផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ បន្តរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុខសុវត្ថិភាព ពិសេសលើការពង្រឹងការងារអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្តិភាព ដែលមានខ្លឹមសារទាំង៧ចំណុចបន្តដោះស្រាយនូវសំណើរ សំណូមពរ បញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានល្អប្រសើរ៕


ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior