logo
Header Logo
News Detail
thumbnail
ឯកឧត្តម ខូយ រីដា អញ្ជើញជាអធិបតី ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥
134
16-Jun-2025
Sub-nation news
Link

ខេត្តពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការបណ្តុះបណ្តាលខេត្ត (PTB) នាព្រឹកថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅបរិវេណវិទ្យាស្ថានពហុបច្ចេកទេសខេត្ត បានអញ្ជើញជាអធិបតី ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»។


ថ្លែងក្នុងឱកាសនោះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអានសារលិខិតទាំងស្រុង របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ដោយបានលើកឡើងថា កម្មវិធីបណ្ដុះបណ្ដាលត្រូវបានរៀបចំឱ្យមានតាមស្ថានភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ទម្រង់ជារយៈពេលខ្លី និងរយៈពេលវែង ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធហើយអាចធ្វើឡើងនៅតាមគ្រឹះស្ថានសិក្សា សហគ្រាស សហគមន៍ និងដោយចល័ត ដើម្បីផ្តល់លទ្ធភាពទទួលបានការបណ្តុះបណ្តាលប្រកបដោយសមធម៌។ រាជរដ្ឋាភិបាលពង្រីកការផ្តល់អាហារូបករណ៍កាន់តែច្រើនឡើង សម្រាប់យុវជនដែលបានបោះបង់ការសិក្សា ប្រជាពលរដ្ឋក្រីក្រ ស្ត្រី ជនពិការ កុមារកំព្រា ជនជាតិដើមភាគតិច ជនងាយរងគ្រោះ និងកម្មករនិយោជិក ជាលទ្ធផល រយៈពេល៥ឆ្នាំចុងក្រោយនេះ មានសិក្ខាកាម សិស្ស និស្សិត និងកម្មករនិយោជិក ឱ្យទទួលជំនាញថ្មី និងលើកកម្ពស់ជំនាញរបស់ខ្លួន ដោយចាប់យកឱកាសការងារល្អៗ ក៏ដូចជាបង្កើតមុខរបរដោយខ្លួនឯង ក្នុងការបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងជួយលើកស្ទួយសេដ្ឋកិច្ចជាតិបានយ៉ាងច្រើន។


ឯកឧត្តម ខូយ រីដា បានអំពាវនាវដល់គ្រប់អង្គភាពពាក់ព័ន្ធ ឱ្យចូលរួម៖ 

ទី១៖ បន្តថែរក្សាសន្តិភាព និងស្ថេរភាពនៅកម្ពុជា ដែលជាលក្ខខណ្ឌចាំបាច់ ក្នុងការបន្តការអភិវឌ្ឍមូលធនមនុស្សពោពេញដោយជំនាញ និងសមត្ថភាព ដើម្បីបង្កើនផលិតភាព ភាពប្រកួតប្រជែង កំណើនសេដ្ឋកិច្ចខ្ពស់ ការបង្កើតការងារថ្មីៗកាន់តែល្អ និងរក្សាការងារដែលមានស្រាប់ សំដៅបន្តលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង។ 

ទី២៖ បន្តគាំទ្រក្នុងការអនុវត្តគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ ២០១៧-២០២៥ ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យ នៃការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ប្រកបដោយ ចំណេះដឹង សមត្ថភាព ជំនាញ ឥរិយាបថការងារ សីលធម៌វិជ្ជាជីវៈ។ 

ទី៣៖ អាជ្ញាធរឃុំ-សង្កាត់ ត្រូវបន្តជំរុញលើកទឹកចិត្តដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ និង បង្កើនការចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឱ្យមានចំណេះដឹង ជំនាញច្បាស់លាស់ដូចដែលប្រធានបទ នៃទិវាជាតិនេះបានលើកឡើងថា TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន។ 

ទី៤៖ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន បន្តជួយគាំទ្រ និងពង្រឹងភាពជាដៃគូ រវាងរដ្ឋ និងឯកជន ផ្តល់ឱកាសដល់សិក្ខាកាម សិស្ស និស្សិត បានហាត់ការ និងចុះកម្មសិក្សា មុននឹងឈានចូលទីផ្សារការងារ។

ទី៥៖ មាតាបិតា អាណាព្យាបាល និងអ្នកពាក់ព័ន្ធ បន្តជំរុញកូនចៅ ឬយុវជន ជាពិសេសយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារ ងាយរងហានិភ័យ ចំនួន១,៥លាននាក់ ត្រូវចាប់យកជំនាញវិជ្ជាជីវៈ សម្រាប់អនាគត និងចុះឈ្មោះចូលរៀន។ 

ទី៦៖ គ្រប់មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិក្ខាកាម សិស្ស និស្សិត មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក ផ្នែកឯកជន អង្គការមិនមែនរដ្ឋាភិបាលដៃគូអភិវឌ្ឍន៍ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការផ្សព្វផ្សាយ ទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥នេះ ឱ្យបានផុលផុស និងឱឡារិកទូទាំងខេត្ត និងប្រទេសតាមប្រព័ន្ធផ្សព្វផ្សាយនានា៕


ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior