logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តក្រចេះ រៀបចំពិធីប្រកាសទទួលស្គាល់ស្រុកស្នួល ជាស្រុកទទួលបានជ័យលាភី បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)
31
13-Dec-2024
Sub-nation news
Link

ខេត្តក្រចេះ៖ ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ PWG ខេត្តក្រចេះ តំណាងឯកឧត្ដម វ៉ា ថន អភិបាលខេត្ត នាព្រឹកថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីប្រកាសទទួលស្គាល់ ស្រុកស្នួល គឺជាស្រុកទី២ ក្នុងចំណោមក្រុងស្រុកទាំង៧ របស់ខេត្តក្រចេះ ដែលបានប្រកាសទទួលស្គាល់ថា ជាស្រុកទទួលបានជ័យលាភី បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។  


ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ PWG ខេត្ត បានលើកឡើងថា កត្តាជោគជ័យ និងលទ្ធផលសម្រេចបានដ៏ត្រចះត្រចង់នេះ សបញ្ជាក់ឱ្យឃើញថា រដ្ឋបាលថ្នាក់ក្រោមជាតិ បាននិងកំពុងខិតខំអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្រ្តចតុកោណ នាអាណត្តិទី៥ និងទី៦ កន្លងមក និងបន្តការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ និងការអនុវត្តផែនការយុទ្ឋសាស្រ្តជាតិ និងផែនការសកម្មភាពខេត្តស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យជនបទជំហានទី២ ឆ្នាំ២០១៩-២០២៥ ដែលបានដាក់ចេញ សំដៅបន្តលើកកម្ពស់ពង្រឹងសុខុមាលភាព អនាម័យបរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយ គុណភាព និងប្រសិទ្ធភាពខ្ពស់។ 


ឯកឧត្តមបន្តថា ជាក់ស្តែងនៅក្នុងឆ្នាំ២០២៤នេះ វិស័យផ្គត់ផ្គង់ទឹកស្អាតសម្រេចបានអត្រាគ្របដណ្តប់ពី៦២% ក្នុងឆ្នាំ២០១៨ គឺបានកើនឡើងដល់ ៨៥.០៤% នៅឆ្នាំ២០២៤។ ចំណែកការលើកកម្ពស់អនាម័យវិញ សម្រេចបានខ្នងផ្ទះប្រើប្រាស់បង្គន់អនាម័យនៅក្នុងទូទាំងខេត្ត និងស្រុកសម្រេចបាន១០០%។ ហើយរដ្ឋបាលខេត្ត ទទួលបានលទ្ធផលល្អក្នុងពេលនេះ គឺបានមកពីការចូលរួមចំណែកយ៉ាងសកម្ម ពីគ្រប់តួអង្គពាក់ព័ន្ធដ៏សំខាន់ៗ រួមមាន៖ ក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋបាលខេត្តក្រចេះ ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ (PWG) មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការ World Vision និងអង្គការ GNC និងវិស័យឯកជន ដែលបានចូលរួមឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស សម្ភារៈ ថវិកា ដើម្បីដំណើរការ ការងារទឹកស្អាត និងអនាម័យ ជាពិសេសមានការចូលរួមពីប្រជាជននៅឯមូលដ្ឋាន ដែលជាអ្នកអនុវត្តសកម្មភាពនេះផ្ទាល់។


ក្នុងនោះដែរ ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមឱ្យកាន់តែសកម្មថែមទៀត លើសកម្មភាពអនាម័យ ដោយផ្តើមចេញពីខ្លួនឯង គ្រួសារយើង និងសហគមន៍យើង ដោយធ្វើការផ្លាស់ប្តូរទម្លាប់ប្រើប្រាស់បង្គន់អនាម័យ បរិភោគទឹកស្អាត លាងដៃជាមួយសាប៊ូ ព្រមទាំងជួយណែនាំបន្ត និងផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន ឱ្យបន្តចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីទទួលបានភាពសុខភាពល្អ ជីវភាពធូរធារកាន់តែប្រសើរឡើង ដើម្បីកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធស្ត្របញ្ចកោណដំណាក់កាលទី១ នៃរដ្ឋសភានីតិកាលទី៧ ៕


ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2024 © All rights reserved by the Ministry of Interior