logo
Header Logo
News Detail
thumbnail
ឯកឧត្តម ខូយ រីដា អញ្ជើញចូលរួមទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូខេត្តតៀនយ៉ាង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម
82
22-May-2025
Sub-nation news
Link

ពោធិ៍សាត់៖  នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមទទួលស្វាគមន៍ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូខេត្តតៀនយ៉ាង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដោយមានការអញ្ជេីញចូលរួមពីលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់លោកអភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី និងលោកប្រធានមន្ទីរពាក់ព័ន្ធជាច្រេីនរូបទៀត ។

មានប្រសាសន៍ជួបសំណេះសំណាលនាឱកាសនោះ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តបានសម្តែងនូវសេចក្តីសោមនស្សរីករាយ ក្នុងដំណើរទស្សនកិច្ច របស់គណៈប្រតិភូ ក្នុងគោលបំណងដើម្បីរិតចំណងសាមគ្គីភាព និងការពង្រឹងកិច្ចសហប្រតិបត្តិការដោយបង្កើនការទំនាក់ទំនងមិត្តភាពរវាងសមាគមអតីតយុទ្ធជនខេត្តពោធិ៍សាត់ និងខេត្តតៀនយ៉ាង ។ 


ក្នុងដំណើរទស្សនកិច្ច ផ្លាស់ប្ដូរបទពិសោធន៍ការងារ របស់សមាគមអតីតយុទ្ធជន គឺទទួលបាននូវបទពិសោធន៍ក្នុងការរៀបចំតំបន់ទេសចរណ៍ បច្ចេកទេសកសិកម្ម និងភាពឆ្នៃប្រឌិតក្នុងការបង្កបង្កើនផលបានល្អហើយខេត្តពោធិ៍សាត់គឺបានរៀបចំ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង លើការអភិវឌ្ឍន៍កសាងលំនៅដ្ឋានជូនបងប្អូនអតីតយុទ្ធជន នៃខេត្តប្រមាណ ជាង៦០០គ្រួសារ ក្រោយការផ្តួចផ្តើមរបស់ប្រមុខរាជរដ្ឋាភិបាល ។ ឯកឧត្តម បានបន្ថែមដំណើរទស្សនកិច្ច របស់ឯកឧត្តម ង្វៀន វ៉ាន់ វិញ ដែលដឹកនាំគណៈប្រតិភូមកកាន់ខេត្តពោធិ៍សាត់ ដើម្បីពង្រឹងសាមគ្គីភាពកាន់តែរឹងមាំ និងល្អប្រសើរបន្ថែមទៀត ក្រោមគោលនយោបាយរបស់ប្រទេសទាំង២ ក្នុងការរួមចំណែកអភិវឌ្ឍន៍លើគ្រប់វិស័យ ក៏ដូចជាផ្នែកពាណិជ្ជកម្ម កសិកម្ម វប្បធម៌ ទេសចរណ៍ អប់រំកីឡា សុខាភិបាលបណ្តុះបណ្តាលវិជ្ជាជីវៈ និងសង្គមកិច្ចជាដើម ឯកឧត្តមអភិបាលខេត្តក៏បានថ្លែងអំណរអរគុណ ចំពោះការអញ្ជើញចុះទស្សនកិច្ចមកកាន់ខេត្តពោធិ៍សាត់ និងបានជូនពរដល់គណៈប្រតិភូ ជួបប្រទះ តែពុទ្ធពរ ទាំងបួនប្រការនិងដំណើរវិលត្រឡប់ទៅប្រទេសវិញជួបតែសុខសុវត្ថិភាព ។


ឯកឧត្តម ង្វៀន វ៉ាន់ វិញ ប្រធានគណៈប្រតិភូ វៀតណាម បានថ្លែងអំណរអរគុណនូវការទទួលយ៉ាងរាក់ទាក់ នៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ គោលបំណងសួរសុខទុក្ខ និងរិតចំណងមិត្តភាពរវាងអតីតយុទ្ធជន តៀនយ៉ាង ពោធិ៍សាត់ក្នុងឆ្នាំ២០១២ ខេត្តទាំងពីរបានចុះកិច្ចព្រមព្រាង លើវិស័យ កសិកម្ម ឧស្សាហកម្ម ដែលបង្កលក្ខណៈឱ្យអាជីវករ ក្នុងការដាំដុះ និងនាំចេញនូវកសិផលទៅវិញទៅមកប៉ុន្តែដោយមានការវិបាកការងារគឺមិនសូវមានចរាចរណ៍ទៅមកប៉ុន្មានទេ ដោយសាររាំងស្ទះ នៃវិបត្តិកូវីដ ១៩ ក្នុងដំណើរទស្សនកិច្ចនេះដែរ លោកបានឃើញនូវការរីកចម្រើន នៃវឌ្ឍនភាពខេត្តពោធិ៍សាត់ បានល្អប្រសើរ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវទឹក និងការវិវត្តរីកចម្រើន លើជីវភាពប្រជាជននៅខេត្តពោធិ៍សាត់ផងដែរ ក្នុងឱកាសនោះដែរ គណៈប្រតិភូខេត្តពោធិ៍សាត់ និងខេត្តតៀនយ៉ាង បានប្រគល់នូវវត្ថុអនុស្សាវរីយ៍រវាងគ្នាទៅវិញទៅមកផងដែរ ។


ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់ 

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior