logo
Header Logo
News Detail
thumbnail
ឯកឧត្ដម អ៊ុំ រាត្រី សំណេះសំណាលជាមួយមន្ត្រីរាជការ រដ្ឋបាល ខេត្ត ក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី
189
24-Sep-2024
Sub-nation news
Link

ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងមន្ត្រីរាជការ នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ មន្ត្រី រាជការ កងកម្លាំង លោកគ្រូ -អ្នក គ្រូ ក្រុមគ្រូពេទ្យ មេភូមិ ចៅសង្កាត់ លោកគ្រូ-អ្នកគ្រូ រដ្ឋបាល ក្រុងសិរីសោភ័ណ និងបន្តសំណេះសំណាលជាមួយមន្ត្រីរាជការ មេភូមិ មេឃុំ យុវជន លោកគ្រូ-អ្នកគ្រូ គ្រូពេទ្យ នៅស្រុកមង្គលបូរី សរុបទាំង២ទីតាំង ប្រមាណជាង១០០០នាក់ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ។


នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក៏បានពន្យល់ពីមូលហេតុចំពោះការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកាត់ផ្តាច់ និងបិទបញ្ចប់អាវុធនយោបាយដ៏ពិសពុលរបស់ក្រុមជ្រុលនិយម។ និងបានគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងការដកព្រះរាជាណាចក្រកម្ពុជាចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA)។ 


ឯកឧត្ដម ក៏បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំកំពូលៗផ្សេងទៀត បានប្រកាសពីការសម្រេចរបស់កម្ពុជា ក្នុងការបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ។ ហេីយការដកខ្លួនចេញតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) មិនមែនបញ្ឈប់នូវការអភិវឌ្ឍនៅតាមបន្ទាត់ព្រំដែននោះទេផ្ទុយទៅវិញ គឺនៅតែបន្តកិច្ចសហប្រតិបត្តិការរវាងខេត្តជាប់ព្រំដែនទាំងអស់ នឹងបន្តនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមបន្ទាត់ព្រំដែនដដែល៕


ប្រភព​៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior