ខេត្តកែប៖ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលការងារ ប្រចាំខែធ្នូ និងលើកទិសដៅអនុវត្តការងារខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំធំស្នងការដ្ឋាននគរបាលខេត្តកែប។
កិច្ចប្រជុំខាងលើមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងទទួលផែនគ្រប់ផែន លោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង ទទួលជំនួយការដឹកនាំការិយាល័យ នាយ នាយរងការិយាល័យជំនាញ អធិការ អធិការរងនគរបាលក្រុង ស្រុក ប្រធានក្រុមអន្តរាគមន៍ ក្រុមចម្រុះនគរបាលខេត្តប្រចាំការឆ្នេរ ផែ កោះទន្សាយ សាលាខេត្ត ឆ្នេរអង្កោល មន្ត្រីពាក់ព័ន្ធ និងប៉ុស្តិ៍រដ្ឋបាលទាំង៥ សរុបចំនួន១៣២នាក់៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកែប