ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំ បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំខែកក្ដដា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារប្រចាំ ខែសីហា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី លោកស្នងការរងទទួលផែន ការិយាល័យ លោកស្រីអនុប្រធានផែន លោកនាយការិយាល័យ លោកអធិការនគរបាលក្រុង ស្រុកទាំង៨ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧១ ចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។
លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត បានមានប្រសាសន៍ ណែនាំផ្តាំផ្ញើ និងកោតសរសើរចំពោះកងកម្លាំងនគរបាលខេត្តទាំងអស់ដែលខិតខំយកអស់កម្លាំងកាយចិត្តបំពេញតួនាទីភារៈកិច្ចរបស់ខ្លួននាពេលកន្លងមក ព្រមទាំងបានដាក់ចេញនៅគោលការណ៍យុទ្ធសាស្រ្តមួយចំនួន និងដាក់បទបញ្ជាដល់កម្លាំងនគរបាលតាមបណ្តាផែនទាំងអស់ ត្រូវធ្វើយ៉ាងណាដើម្បីលុបបំបាត់បញ្ហាក្មេងទំនើង គ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ បទល្មើសផ្សេងៗ និងបញ្ហាទាំងឡាយណាដែលបង្កចលាចលដល់សង្គមជាតិ បន្តស្រាវជ្រាវតាមចាប់មុខសញ្ញាចាស់ថ្មីដែលនៅសេសសល់យកមកផ្តន្ទាទោសតាមច្បាប់ រក្សាសាមគ្គីភាពផ្ទៃក្នុង ពង្រឹងការគ្រប់គ្រងលើបញ្ជីវត្តមាន អោយមានប្រសិទ្ធភាពខ្ពស់ ជាសិសេសត្រូវផ្តល់សេវាសាធារណៈជាប្រចាំជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យបានទាន់ពេលវេលា៕
ប្រភព៖ ស្នងការដ្ឋានខេត្តកំពង់ឆ្នាំង