logo
Header Logo
News Detail
thumbnail
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អញ្ជើញដឹកនាំក្រុមពិភាក្សាការងារនៃអង្គសន្និបាទរដ្ឋបាលខេត្តកែប លទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦
322
29-Jan-2026
Sub-nation news
Link

ខេត្តកែប៖ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញដឹកនាំដោយផ្ទាល់លើក្រុមការងារពិភាក្សានៃអង្គសន្និបាទរដ្ឋបាលខេត្តក្រោមប្រធានបទ “ការងារសន្តិសុខសណ្តាប់សាធារណៈ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ដោយមានសភាពពាក់ព័ន្ធក្នុងក្រុមពិភាក្សាលើប្រធានបទមួយនេះចំនួន ៧០នាក់។ សូមបញ្ជាក់ថា សន្និបាទបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារអនុវត្តបន្តឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកែប បានគ្រោងរយៈពេល០៣ថ្ងៃគឺចាប់ពីថ្ងៃទី២៨-៣០ ខែមករា ឆ្នាំ២០២៦ ជាក់ស្តែងអង្គសន្និបាទបានប្រារព្វពិធីបើកនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ដ  ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក លោកស្រី អភិបាលរងខេត្ដ លោកនាយក នាយករងរដ្ឋបាលខេត្ត  លោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការ មេបញ្ជាការខេត្ត លោកឧត្តមអគ្គានុរក្ស ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ដ ក្រុមប្រឹក្សា គណៈអភិបាលក្រុង ស្រុក នាយក - នាយករងទីចាត់ការ  អង្គភាពនៃចំណុះរចនាសម្ព័ន្ធរដ្ឋបាលខេត្ត  ប្រធានការិយាល័យ  មន្រ្តីពាក់ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ អង្គការមិនមែនរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធសរុបប្រមាណ ៣៥៩នាក់។

ដើម្បីឆ្លុះបញ្ចាំងអំពីបញ្ហាប្រឈម និងរកដំណោះស្រាយរួមគ្នា អង្គសន្និបាទបានបែងចែកក្រុមពិភាក្សាចំនួន ៤ក្រុម រួមមានៈ

ក្រុមទី១. ក្រោមប្រធានបទៈ ការគ្រប់គ្រងធនធានហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព

ក្រុមទី២. ក្រោមប្រធានបទៈ ការងារសន្តិសុខសណ្តាប់សាធារណៈ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព

ក្រុមទី៣. ក្រោមប្រធានបទៈ ការពង្រឹងស្ថាប័ន  ការអភិវឌ្ឍធនធានមនុស្ស និងបច្ចេកវិទ្យា

ក្រុមទី៤. ក្រោមប្រធានបទៈ ការគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ ការអភិវឌ្ឍខេត្ត និងការអភិវឌ្ឍវិស័យទេសចរណ៍​ ។ 


ប្រភព​៖​ រដ្ឋបាល​ខេត្តកែប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior