ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លេីកទី៨ ឆ្នាំ២០២៥ នឹងចាប់ផ្តើមនាថ្ងៃទី ០១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ ដោយមាន ២ ប្រភេទវិញ្ញាសា គឺ វិញ្ញាសាបាល់ទាត់បុរស និងវិញ្ញាសាបាល់ទាត់នារី។
សូមអញ្ជើញ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ប្រធានសមាគម/ក្លឹបបាល់ទាត់ទាំងអស់ដែលមានបំណងចង់ចូលរួមប្រកួត ត្រៀមលក្ខណៈដាក់ពាក្យចូលរួមប្រកួតពានរង្វាន់បាល់ទាត់ Soccer League លើកទី៨ ឆ្នាំ២០២៥ ឱ្យបានទាន់ពេលវេលាដើម្បីបន្ដចូលរួមលើកស្ទួយ វិស័យកីឡាបាល់ទាត់ជាតិយើងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។