logo
Header Logo
News Detail
thumbnail
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យបំផុសស្មារតីជាតិនិយមដល់យុវជនតាមគ្រឹះស្ថានឧត្តមសិក្សា
245
21-Mar-2025
National news
Link

រាជធានីភ្នំពេញ៖ ក្នុងនាមតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន ស.ស.យ.ក. និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ.) បានណែនាំដល់ថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានសិក្សាវិជ្ជាជីវៈទាំងរដ្ឋ និងឯកជនទាំងអស់ ឱ្យបំផុសស្មារតីជាតិនិយមដល់យុវជនទាំងអស់ឱ្យស្រលាញ់ និងស្នេហាជាតិតាមការណែនាំរបស់រាជរដ្ឋាភិបាលស្របច្បាប់ ដោយកុំឱ្យប្រកាន់យកស្មារតីសន្តិភាពនិយមពេក។


ក្នុងឱកាសអញ្ជើញពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃស.ស.យ.ក ឯកឧត្ដមអភិសន្តិបណ្ឌិត អនុប្រធាន ស.ស.យ.ក. និងជាប្រធាន ក.យ.គ. បានផ្តល់តម្លៃខ្ពស់ចំពោះស្មារតីស្រលាញ់ស្នេហាជាតិរបស់យុវជនជំនាន់មុន ដែលតម្រូវឱ្យយុវជនជំនាន់បន្តវេនត្រូវតែបន្តបំផុសស្មារតីជាតិនិយមនេះឱ្យខានតែបាន។


ពីសណ្ឋាគារ Garden City Hotel Phnom Penh នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដមអភិសន្តិបណ្ឌិត បានចាត់ទុកសកម្មភាពចូលរួមរបស់ថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានសិក្សាវិជ្ជាជីវៈទាំងរដ្ឋ និងឯកជនទាំងអស់ ពេលនេះ គឺជាសក្ខីភាពបង្ហាញអំពីសាមគ្គីភាពដ៏រឹងមាំ និងការចូលរួមយ៉ាងសកម្មក្នុងសកម្មភាព នៃមហាគ្រួសារ ស.ស.យ.ក. ព្រមទាំងបានបង្ហាញអំពីការផ្ដល់តម្លៃ ការលើកកម្ពស់កិត្យានុភាព ឧត្ដមភាព និងការប្ដេជ្ញាចិត្តខ្ពស់ក្នុងការបំពេញបេសកកម្មរបស់ ស.ស.យ.ក. ឱ្យឈានទៅសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀត ស្របតាមគោលបំណង និងចក្ខុវិស័យដែលបានកំណត់។


ក្នុងស្មារតីនេះ ឯកឧត្ដមអភិសន្តិបណ្ឌិត បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់ឯកឧត្ដម ហ៊ុន ម៉ានី បាន និងកំពុងបំពេញបេសកកម្មស្នូល ដោយទទួលបានជោគជ័យ និងសម្រេចបានសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ក្នុងការប្រមូលផ្ដុំយុវជននៅទូទាំងប្រទេស ដើម្បីចូលរួមក្នុងឆន្ទៈតែមួយ បេះដូងលោតក្នុងចង្វាក់តែមួយ ក្នុងការអភិវឌ្ឍប្រទេសជាតិ និងកសាងអនាគតដ៏រុងរឿងនៃព្រះរាជាណាចក្រកម្ពុជាប្រកបដោយចីរភាព។ 


ដើម្បីប្រែក្លាយកម្លាំងយុវជនឱ្យទៅជាកម្លាំងចលករប្រកបដោយសក្ដានុពលជាឆ្អឹងខ្នង និងជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ ឯកឧត្ដមអភិសន្តិបណ្ឌិត ជំរុញឱ្យថ្នាក់ដឹកនាំសមាជិក សមាជិកា ក.យ.គ.ទាំងអស់ បន្តពង្រឹងកិច្ចសហការល្អជាមួយគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត និងក្រុមការងារយុវជន ស.ស.យ.ក ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន ដើម្បីអនុវត្តផែនការសកម្មភាព ពង្រឹងសមត្ថភាពយុវជន ការរៀបចំព្រឹត្តិការណ៍សង្គមផ្សេងៗ កម្មវិធីកីឡាការកៀរគរយុវជន ឱ្យចូលរួមសកម្មភាពនានា របស់ ស.ស.យ.ក. ព្រមទាំងជំរុញ និងលើកទឹកចិត្តយុវជនឱ្យចុះឈ្មោះចូលជាសមាជិករបស់ ស.ស.យ.ក. តាមប្រព័ន្ធ UYFC App។


យោងតាមរបាយការណ៍ ឆ្នាំ២០២៤ កន្លងទៅនេះ ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា បានសម្រេចលទ្ធផលការងារចំនួន ៨១,៧៣% ពោលគឺខ្ពស់ជាងលទ្ធផលការងារក្នុងឆ្នាំ២០២៣ ដែលសម្រេចបានចំនួន ៧០,១៦% នៃផែនការ។


គួរបញ្ជាក់ថា អង្គសន្និបាត ក.យ.គ បានដំណើរការរយៈពេល១ថ្ងៃ តាមកម្មវិធីបានគ្រោងទុក ដោយមានការចូលរួមយ៉ាងសកម្ម និងផុលផុសពីសំណាក់សមាជិក សមាជិកាទាំងអស់សរុបជាង ៥០០នាក់ ដែលជាការប្រមូលផ្ដុំបញ្ញវន្តមកពីគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានសិក្សាវិជ្ជាជីវៈ ចំនួន ១៤៥ ទូទាំងប្រទេស៕

thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior