

នាព្រឹក ថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជា អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស បានអញ្វើញជាអធិបតី បើកសិក្ខាសាលាស្តីពីការរៀបចំក្របខណ្ឌតាមដាន វាយតម្លៃ និងរៀនសូត្រ (MEL) នៃផែនការយុទ្ធសាស្រ្តជាតិស្ដីពីការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្សឆ្នាំ ២០២៤-២០២៨។ ក្នុងពិធីនេះដែរ ក៏មានការអញ្ចើញចូលរួម ពីតំណាង គ.ជ.ប.ជ. / ក្រុមការងារ គ.ជ.ប.ជ. , តំណាងកម្ពុជាប្រចាំ ACWC (សិទ្ធិស្ត្រី និងសិទ្ធិកុមារ) , ក្រុមការងារកម្មវិធី ASEAN-ACT
លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង អំពើរជួញដូរមនុស្ស បានមានប្រសាសន៍ថា ហេតុអ្វីកម្ពុជាត្រូវបានបង្កើត គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង អំពើរជួញដូរមនុស្ស? ពីព្រោះ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង អំពើរជួញដូរមនុស្ស គឺជាយន្ដការថ្នាក់ជាតិ ក្នុងការដឹកនាំលើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយមិនមានក្រសួង រឺ អង្គភាពណាមួយអាចអនុវត្តការងារនេះបានតែម្នាក់ឯងឡើយ លុះត្រាតែមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធ , ហើយក្រសួង ស្ថាប័ន នីមួយៗមានតួនាទីរៀងៗខ្លួនក្នុងការអនុវត្តការងារទៅតាមផែនការយុទ្ធសាស្រ្តជាតិ ២០២៤-២០២៨ ដែល គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង អំពើរជួញដូរមនុស្សបានប្រកាសដាក់ឱ្យប្រើប្រាស់កន្លងមក ។
លោកជំទាវ រដ្ឋលេខាធិការ បានណែនាំ ដល់គ្រប់ភាគីពាក់ពន្ធ័ទាំងអស់ ត្រូវបន្តប្រុងប្រយ័ត្ន ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តនេះ ព្រោះការអនុវត្ត ផែនការនេះ កន្លងមក ហាក់នៅមានការខ្វះចន្លោះជាច្រើន ដែលបណ្តាលអោយជនល្មើសជួញដូរមនុស្ស នៅតែប្រព្រឹត្តបទល្មើសបាននឹងបង្កអោយមានការព្រួយបារម្ភកាន់តែខ្លាំង។ ម្យ៉ាងទៀតប្រជាពលរដ្ឋយើងភាគច្រើនហាក់មិនទាន់មានការយល់ដឹង និងជឿជាក់លើរដ្ឋាភិបាលដែលបានប្រកាសផ្សព្វផ្សាយ អំពីអំពើជួញដូរមនុស្សនេះទេ។
គួរបញ្ជាក់ថា សិក្ខាសាលានេះមាន រយះពេលបីថ្ងៃ គិតចាប់ ពីថ្ងៃ ទី ៥ ដល់ ថ្ងៃទី ៧ ខែ វិច្ឆកា ឆ្នាំ ២០២៤ ក្រោមកិច្ចសហការ ពី អង្គការ ASEAN-Australia Counter Trafficking (ASEAN-ACT)។















