logo
Header Logo
News Detail
thumbnail
ទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៦០៧ រៀបចំពិធីបញ្ចុះបឋមសិលាសាងសង់អគារមួយខ្នងដែលមានបណ្ដោយ ២១ ទទឹង ៨ ម៉ែត្រ
144
09-Dec-2024
Sub-nation news
Link

ព្រៃវែង៖ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៦០៧ បានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់អគារមួយខ្នង ដែលមានបណ្ដោយ ២១ ទទឹង ៨ ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម ឧកញ៉ា ជឹម សុខ សមាជិកក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគ ០១.០២ តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលស្ថិតនៅភូមិសំរោង ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។


មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគ០១.០២ មានប្រសាសន៍ថា នេះគឺជាទឹកចិត្តដ៏ធំធេងរបស់ ឯកឧត្តម ឧកញ៉ា ជឹម សុខ សមាជិកក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ដែលបានចំណាយធនធាន ថវិកា ផ្ទាល់ខ្លួន យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងអាគារ ស្នាក់ការសម្រាប់កងកម្លាំងស្នាក់នៅ ឱ្យមានកន្លែងធ្វើការត្រឹម ល្អ ស្អាត ត្រូវ មានសុវត្ថិភាព និងផាសុខភាព។


ឯកឧត្តម នាយឧត្តមសេនីយ៍ឯក ក៏បានមានប្រសាសន៍បន្ថែមទៀតថា កងកម្លាំងនគរបាលជាតិបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងអធិបតេយ្យភាព ការពារជាតិការពារសុខសន្តិភាពជូនប្រជាពលរដ្ឋ ការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ជាពិសេស បូរណភាពទឹកដីសម្រាប់ប្រទេសជាតិទាំងមូលផងដែរ។


ឯកឧត្តម នាយឧត្តមសេនីយ៍ឯក ក៏បានណែនាំដល់ កងកម្លាំងទាំងអស់ត្រូវ ខិតខំយកចិត្តទុកដាក់ អនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ឱ្យបានល្អប្រសើរ រក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ។ ជាពិសេស ត្រូវការពារឱ្យបានជាដាច់ខាត ចំពោះក្រុមជ្រុលនិយមណាមួយដែលមានចេតនាចង់ប៉ុនប៉ងផ្តូលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ នឹងត្រូវថែទាំនូវសមិទ្ធផលថ្មីដែល នឹងលិចរូបរាងនៅពេលខាងមុខនេះឱ្យបានគង់វង់យូអង្វែង។


ក្នុងនោះដែរ លោកវរសេនីយ៍ឯក ជឹម រតនា ស្នងការរងនគរបាលខេត្តព្រៃវែង បានឱ្យដឹងថា វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៧ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង តែងអនុវត្ត ការងារជាប់ជាប្រចាំនោះគឺ៖ ការពារបូរណភាពទឹកដី និងការពារបង្គោលសីមាព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា។ការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមខ្សែបន្ទាត់ព្រំដែន និងទប់ស្កាត់បទល្មើសខុសច្បាប់គ្រប់ប្រភេទមានដូចជា៖ បទល្មើសលបលួចឆ្លងដែន បទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន បទល្មើសជួញដូរមនុស្ស និងអនីតិជន បទ ល្មើសសេដ្ឋកិច្ច បទល្មើសធនធានធម្មជាតិជាដើម (.ល.) ។ ជាពិសេស សហការជាមួយអជ្ញាធរមូលដ្ឋាននៃបណ្តាឃុំ ជាប់ព្រំដែន និងបណ្តាអធិការដ្ឋាននគរបាលស្រុកជាប់ព្រំដែនជានិច្ចជាកាលនិយាយជារួម និយាយដោយឡែកតែង សហការជាមួយស្ថាប័នពាក់ព័ន្ធនានាដែលឈរជើងនៅតាមច្រកទ្វារព្រំដែនទាំងអស់ និងអនុវត្តន៍គោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា៕


ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2024 © All rights reserved by the Ministry of Interior