logo
Header Logo
News Detail
thumbnail
អភិបាលខេត្តត្បូងឃ្មុំ ចុះអន្តរាគមន៍បូមទឹកជួយស្រែប្រាំងរបស់ប្រជាពលរដ្ឋចំនួន២ឃុំ នៅស្រុកត្បូងឃ្មុំ និងស្រុកពញាក្រែក សរុបប្រមាណជាង៣០០ហិកតា
266
08-Jan-2025
Sub-nation news
Link

ខេត្តត្បូងឃ្មុំ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចុះអន្តរាគមន៍បូមទឹកជួយស្រែប្រាំងរបស់ប្រជាពលរដ្ឋចំនួន២ឃុំ ក្នុងឃុំអញ្ចើម ស្រុកត្បូងឃ្មុំ និងឃុំដូនតី ស្រុកពញាក្រែក សរុបប្រមាណជាង៣០០ហិកតា នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។


ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។


ក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ លើកឡើងថា៖ ចំពោះបញ្ហាប្រឈម សំណូមពរ និងការលំបាករបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន គឺសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែមានការគិតគូរយកចិត្តទុកដាក់ខ្ពស់គ្រប់កាលៈទេសៈ និងដោះស្រាយ បានទាន់ពេលវេលា បើទោះបីស្ថិតក្នុងស្ថានភាពណាក៏ដោយ ជាពិសេសសម្ដេច តែងតែបានណែនាំ និងជំរុញដល់ស្ថាប័នជំនាញ និងអាជ្ញាធរ ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវតែយកចិត្តទុកដាក់ឱ្យបានជាប្រចាំ ដើម្បីចុះជួយអន្តរាគមន៍ដោះស្រាយ ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។


ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត បានស្នើដល់មន្ទីរ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវដឹកនាំក្រុមការងារ និងមន្ត្រីជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ ដើម្បីសិក្សាអំពីស្ថានការណ៍ និងរកវិធីដើម្បីជួយសង្គ្រោះ ដល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋ ដែលកំពុងទទួលរងការគម្រាមកំហែងដោយសារតែការកង្វះទឹកនារដូវប្រាំងនេះផងដែរ។


ស្របគ្នានោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ដែលកន្លងមកបានខិតខំជួយអន្តរាគមន៍សង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា ព្រមទាំងបានកសាងប្រព័ន្ធធារាសាស្ត្រជាបន្តបន្ទាប់ ដើម្បីផ្គត់ផ្គង់ទឹកសម្រាប់ប្រជាពលរដ្ឋធ្វើស្រែចំការផងដែរ។


បើតាមលោក សុខ ឡេងម៉េង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បានឱ្យដឹងថា៖ បន្ទាប់ពីទទួលបានការណែនាំពីឯកឧត្តម អភិបាលខេត្ត និងមានការស្នើសុំរបស់ប្រជាពលរដ្ឋទាំង២ឃុំ ក្នុងការបូមទឹកសង្គ្រោះស្រូវប្រាំង ភ្លាមៗមន្ទីរធនធានទឹកខេត្ត បានដាក់ម៉ាសុីនធន់មធ្យម ៦៥សេស ចំនួន១គ្រឿង សម្រាប់បូមទឹកសង្គ្រោះស្រូវប្រាំង (ប្រាំងលើកទី២ លើដីវស្សា) ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំចំនួន២ គឺ៖ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ និងឃុំដូនតី ស្រុកពញាក្រែក ដែលមានផ្ទៃដីសង្រ្គោះ សរុបចំនួន៣០៧ហិកតា ក្នុងនោះ (ឃុំអញ្ចើមមាន០៣ភូមិ គឺភូមិពោធិរោង ភូមិឯអូត និងភូមិត្រាច ផ្ទៃដីចំនួន១៦០ហិកតា និងឃុំដូនតី មាន០៣ភូមិ គឺភូមិពោធំ ភូមិអង្គរក្រៅ និងភូមិអង្គរលើ ផ្ទៃដីចំនួន១៤៧ហិកតា)៕


ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior