ឧត្តមសេនីយ៍ទោ លឹម តុងហួត ៖ មន្រ្តីអនុវត្តច្បាប់មានតួនាទី យ៉ាងសំខាន់ជួយអ្នកញៀនគ្រឿងញៀនឲ្យទទួលបានការព្យាបាល
October 25, 2019    អ្នកទស្សនា :

      ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ អគ្គលេខាធិការ ដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយអង្គការខាណារៀបចំ សិក្ខាសាលាស្តីពីការគ្រប់គ្រង និងការបង្ការការប្រេីគ្រឿងញៀន ពពួកអាភៀនលេីសកម្រឹតសម្រាប់មន្រ្តីអនុវត្តច្បាប់ ក្រោមវត្តមាន ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តានីតិសម្បទា នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិ ប្រ​យុទ្ធ​ប្រឆាំង គ្រឿងញៀន លោកជួប សុខ ចំរើន នាយកប្រតិបត្តិ អង្គ​ការ​​ខាណា និងលោកគូណាល់ កេឆ័រ នាយករងអង្គការ​សម្ព័ន្ធ​ឥណ្ឌា​ប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានការអញ្ជេីញចូល​រួម​ពីតំណាងមន្ទីរប្រឆាំងគ្រឿងញៀន និងអាជ្ញាធរមូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ មានជ័យ បឹងកេងកង និងដូនពេញសរុប២៥រូប។

      ក្នុងឱកាសនោះ ទាំងលោក គូណាល់ កេឆ័រ នាយករង​អង្គការ​សម្ព័ន្ធឥណ្ឌាប្រយុទ្ធនឹងជំងឺអេដស៍ និងលោក ជួបសុខ ចំរេីន នាយក​ប្រតិបត្តិ អង្គការខាណា សុទ្ធតែមានប្រសាសន៍ ដោយ​លេីក​ឡេីងថាការចូលរួមគាំទ្រពីមន្រ្តីអនុវត្តច្បាប់ និងអាជ្ញាធរមូល​ដ្ឋាន គឺមានសារៈសំខាន់ ណាស់ក្នុងការគាំទ្រអោយអ្នកប្រេីប្រាស់​គ្រឿងញៀនអោយទៅទទួលសេវាសុខភាព ហេីយការប្រេីប្រាស់​លេីសកម្រិតនូវពពួកអាភៀនឬហេរ៉ូអុីនបណ្តាលឲ្យអ្នកញៀនស្លាប់ភ្លាមៗ។

      ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ ទោ លឹម តុងហួត ប្រធាន​នាយក​ដ្ឋាននីតិកម្ម អប់រំ និងស្តានីតិសម្បទា បានមាន​ប្រសាសន៍ថ្លែងអំណរគុណដល់គណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ ខណ្ឌ សង្កាត់ ដែលបានចូលរួ មចំណែកយ៉ាងសកម្មប្រយុទ្ធប្រឆាំងគ្រឿងញៀន នាំមកនូវភាពសុខសាន្តជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានកាត់បន្ថយបាននូវអំពេីហឹង្សា និងបទល្មេីសឧក្រិដ្ឋផ្សេងៗ។

      ជាមួយគ្នានេះ ឧត្តមសេនីយ៍ ទោ លឹម តុងហួត ក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋានខណ្ឌ សង្កាត់ ពិសេសមន្រ្តីអនុវត្តច្បាប់ជួយគ្រប់គ្រងមុខសញ្ញាអ្នកប្រេីប្រាស់ឲ្យបានច្បាស់លាស់ទំនាក់ទំនងសហការជាមួយមាតាបិតា អាណាព្យាបាលជម្រុញអ្នកញៀនគ្រឿងញៀនឲ្យទៅទទួលយកសេវាព្យាបាលអ្នកញៀនគ្រឿញៀននៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក មន្ទីរ ពេទ្យជាតិ "មន្រ្តីអនុវត្តច្បាប់មានតួនាទីយ៉ាងសំខាន់ជួយអ្នកញៀនគ្រឿងញៀនឲ្យទទួលបានការព្យាបាល"៕

ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ