ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋមន្ត្រីស្តីទី អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ប្រកាសសមាសភាពគណៈកម្មការ និងអនុគណៈកម្មការរៀបចំទិវារំលឹកខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតកងកម្លាំងនគរបាលជាតិកម្ពុជា
April 17, 2024    អ្នកទស្សនា :

នៅរសៀលថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋមន្រ្តីស្តីទី ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំប្រកាសសមាសភាពគណៈកម្មការ និងអនុគណៈកម្មការរៀបចំទិវារំលឹកខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតកងកម្លាំងនគរបាលជាតិកម្ពុជា នាទីស្តីការក្រសួង។

ក្នុងកិច្ចប្រជុំប្រកាសសមាសភាពគណៈកម្មការនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាននិងតំណាងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ។

កិច្ចប្រជុំប្រកាសសមាសភាពគណៈកម្មការ និងអនុគណៈកម្មការរៀបចំទិវារំលឹកខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតកងកម្លាំងនគរបាលជាតិកម្ពុជានេះ គឺធ្វើដើម្បីរៀបបែងចែក នូវតួនាទីភារកិច្ចឱ្យអនុវត្តដូចខាងក្រោម៖

-សហការនិងសម្របសម្រួលជាមួយក្រសួង ស្ថាប័នដែលពាក់ព័ន្ធទៅនឹងការរៀបចំពិធីអបអរសាទរខួបលើកទី៧៩ ថ្ងៃកំណើតកងកម្លាំងនគរបាលជាតិ

-រៀបចំកិច្ចប្រជុំដើម្បីត្រួតពិនិត្យអំពីវឌ្ឍនភាពការងាររបស់គណៈកម្មការ និងធ្វើរបាយការណ៍គោរពជូន ឯកឧត្តម អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រី្តក្រសួងមហាផ្ទៃ

-ចងក្រងអំពីប្រវត្តិរបស់ថ្នាក់ដឹកនាំនគរបាលជាតិ

-ចងក្រង វាយតម្លៃ ស្នាដៃនិងសមិទ្ធផល ឆ្នាំ២០២៣របស់នគរបាលជាតិ

-អនុវត្តការងារផ្សេងៗទៀតដែលប្រធានគណៈកម្មការប្រគល់ជូន៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ